Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញក្រុងតាខ្មៅ ស្រាវជ្រាវបង្រ្កាបករណី ក្មេងទំនើង៦នាក់ បង្ហោះម៉ូតូ

កណ្តាល៖ ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១៧,១៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ ស្រាវជ្រាវបង្រ្កាបករណី ក្មេងទំនើង (បង្ហោះម៉ូតូ)។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ករណីនេះកើតហេតុនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង១៤:៣០នាទីនៅចំណុច តាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្មេងទំនើងចំនួន ៦នាក់ (ឃាត់ខ្លួនបានចំនួន ៥នាក់) ក្នុងនោះ ១.ឈ្មោះ ជួប រតនៈដេតវិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ -ជាម្ចាស់ម៉ូតូម៉ាក Suzuki Nex និងជាអ្នកអង្គុយខាងក្រោយជួយអុកម៉ូតូឱ្យបះឡើង។-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ០១ឆ្នាំ ករណីធ្វើឱ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង)។ -គ្មានសារធាតុញៀននូវក្នុងទឹកនោម អវិជ្ជមាន (-)
២.ឈ្មោះ ហួរ សុអមរិន្ទ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។ -គ្មានសារធាតុញៀននូវក្នុងទឹកនោម អវិជ្ជមាន (-)
៣.ឈ្មោះ សែន ចំរ៉ុងរង្សី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។-គ្មានសារធាតុញៀននូវក្នុងទឹកនោម អវិជ្ជមាន (-)
៤.ឈ្មោះ មាស ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មាទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខែត្តកណ្តាល(ឃាត់ខ្លួន)។ (ជាអ្នកជិះតាមថតវីដេអូបង្ហោះ) -គ្មានសារធាតុញៀននូវក្នុងទឹកនោម អវិជ្ជមាន (-)
៥.ឈ្មោះ ណាត រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។-គ្មានសារធាតុញៀននូវក្នុងទឹកនោម អវិជ្ជមាន (-)
៦.ឈ្មោះ រ័ក្ស ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (គេចខ្លួន) -ជាអ្នកបើកម៉ូតូ Suzuki Nex បង្ហោះជាមួយឈ្មោះ ជួប រតនៈដេតវិសាល។

វត្ថុតាងចាប់យក ម៉ូតូ ១គ្រឿងម៉ាក Suzuki Nex ស៊េរីឆ្នាំ២០២៤ ពណ៌ស+ខៀវ មានផ្លាកលេខភ្នំពេញ 1KU-0090 (របស់ឈ្មោះ ជួប រតនៈដេតវិសាល)។

នគរបាលបានបញ្ជាក់ពីសភាពនៃរឿងហេតុយ៉ាងដូច្នេះថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទី មានក្មេងទំនើងចំនួន០៦នាក់ខាងលើ បានជិះម៉ូតូចំនួន ០៣គ្រឿង មានម៉ាក Honda Dream C125 ចំនួន ០២គ្រឿងនិង Suzuki Nex ពណ៌ស+ខៀវ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេល 1KU-0090 ០១គ្រឿង តាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនោះមានក្មេងទំនើង ០២នាក់គឺឈ្មោះ រ័ក្ស ដែលជិះម៉ាក Suzuki Nex ឌុបឈ្មោះ ជួប រតនៈដេតវិសាល បាននាំគ្នាលើកម៉ូតូបង្ហោះចំណែកក្មេងទំនើង ០៤នាក់ទៀតហែរហម ហើយយកទូរស័ព្ទថតបង្ហោះចូលក្នុងបណ្តាញសង្គម Facebook។

លុះមកដល់ថ្ងៃទី១៧.០៧.២០២៤ ក៏ត្រូវកម្លាំងនគរបាលក្រុងតាខ្មៅ ចុះស្រាវជ្រាវរហូតឃាត់ខ្លួនបាន ២នាក់ និងចាប់យកម៉ូតូដែលបានជិះបង្ហោះ ។
រហូតដល់ថ្ងៃទី១៨.០៧.២០២៤ ឪពុកម្តាយជនសង្ស័យចំនួន ៣នាក់ ឈ្មោះ ណាត រដ្ឋា ,ឈ្មោះ មាស ឧត្តម និងឈ្មោះ សែន ចំរ៉ុងរស្សី បាននាំកូនរបស់គាត់ចូលមកសារភាពនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរក្រុមក្មេងទំនើងទាំង ៥នាក់ បានឆ្លើយថាពួកគាត់ទាំង ៥នាក់ ពិតជាបាននាំគ្នាបង្ហោះម៉ូតូលេងប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×