Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លើកឡើងពីការងាររបស់កម្ពុជា ក្នុងកាតព្វកិច្ចជារដ្ឋភាគី ក្នុងការថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោកនានា ដែលកម្ពុជាបានចុះបញ្ជីកន្លងមក

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៦ នៅទីក្រុងញូវដែលី នៃសាធារណរដ្ឋឥណ្ឌា។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៦ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នាទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា។

នាឱកាសក្នុងការចូលរួមកិច្ចប្រជុំនេះ លោកស្រីបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីការងាររបស់កម្ពុជា ក្នុងកាតព្វកិច្ចជារដ្ឋភាគីក្នុងការថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោកនានា ដែលកម្ពុជាបានចុះបញ្ជីកន្លងមក។

បើតាមសេចក្តីប្រកាសព័ត៌មាន, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមជម្រាបជូនសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនមេត្តាជ្រាបថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នាទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា។ កិច្ចប្រជុំនេះត្រូវបានអញ្ជើញចូលរួមបើកជាផ្លូវការក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ Audrey – Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ។
នាឱកាសក្នុងការចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោកជំទាវបណ្ឌិតសភាចារ្យ បានជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឥស្សរជនមួយចំនួន
នៃស្ថាប័នទទួលបន្ទុកថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងក្របខណ្ឌសន្ធិសញ្ញាឆ្នាំ១៩៧២។ លោកជំទាវប្រធានគណៈប្រតិភូក៏បានលើកឡើងពីការងាររបស់កម្ពុជាក្នុងកាតព្វកិច្ចជារដ្ឋភាគីក្នុងការថែរក្សា
ការពារសម្បត្តិបេតិកភណ្ឌពិភពលោកនានាដែលកម្ពុជាបានចុះបញ្ជីកន្លងមក។

លទ្ធផលដែលទទួលបានរួមមាន៖
១. គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានពិនិត្យលើរបាយការណ៍ នៃសម្បត្តិបេតិកភណ្ឌពិភពលោកដែលស្ថិតក្នុងបញ្ជីគ្រោះថ្នាក់ចំនួន៥៦ បានរងការប៉ះពាល់លើតម្លៃលេចធ្លោជាសកលដោយសារ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងការស្នើសុំកែសម្រួលតំបន់ការពារ។ ជាមួយគ្នានោះដែរ គណៈកម្មាធិការ ក៏បានពិនិត្យលើរបាយការណ៍ដែលផ្ដល់ដោយរដ្ឋភាគីសរុបចំនួន៦៧ ក្នុងនោះរបាយការណ៍ចំនួន១៣ ត្រូវ
បានលើកមកពិភាក្សា និងចំនួន៥៤ផ្សេងទៀតត្រូវអនុម័តដោយមិនលើកមកពិភាក្សា។
២. គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានទទួលយករបាយការណ៍ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាដែលរួមមាន ការអភិរក្សនិងអភិវឌ្ឍយូរអង្វែង ក៏ដូចជាការរៀបចំនគរូបនីយកម្មនៅរមណីយដ្ឋានអង្គរនិងរុនតាឯក។
៣. គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានផ្តល់អនុសាសន៍ដល់កម្ពុជា ក្នុងនាមជា រដ្ឋភាគី អញ្ជើញអ្នកជំនាញពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ស្ថាប័ន ICOMOS និង ICCROM ដើម្បីសិក្សារួមគ្នាអំពីស្ថានភាពទូទៅនៃកិច្ចការអភិរក្ស និងអភិវឌ្ឍនៅក្នុងបរិបទថ្មីដែលជាការរួមបញ្ចូលនៃកិច្ចការពារ បេតិកភណ្ឌរូបី និងអរូបីនៃប្រជាពលរដ្ឋមូលដ្ឋានក្នុងរមណីយដ្ឋានអង្គរ ក៏ដូចជាការរៀបចំនគរូបនីយកម្មថ្មី នៅទីក្រុងរុនតាឯកតេជោសែន។
៤. គណៈប្រតិភូក៏បានដកស្រង់និងទទួលយកនូវបទពិសោធន៍ ព្រមទាំងយន្តការថ្មីៗ ផ្សេងទៀតក្នុងការងារថែរក្សា
ការពារសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលបច្ចុប្បន្នដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ការរួមចំណែករបស់សហគមន៍ កិច្ចការពារបេតិកភណ្ឌពិភពលោកក្នុងករណីមានជម្លោះប្រដាប់អាវុធ និងការគ្រប់គ្រងទេសចរណ៍ប្រកបដោយចីរភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×