Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ជំរុញ​ឲ្យ​ក្រុមការងារ ជាង​គំនូរ និង​ជាងចម្លាក់ វិមាន​តុបតែង និង​រចនា វិមាន​ឈ្នះ ឈ្នះ​ឱ្យស្រប​តាម​ខ្លឹមសារ​

​ភ្នំពេញ​ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ បាន​ចុះ​ពិនិត្យ​ការដ្ឋាន សាងសង់​វិមាន​ឈ្នះ ឈ្នះ ដែល​កំពុង​ធ្វើ​ការសាងសង់ ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ​ខួប លើក​ទី​២០ ទិវា​នយោបាយ​ឈ្នះ ឈ្នះ​ដែល​ប្រារព្ធ​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ណែនាំ​ដល់​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ ក៏​ដូចជា​ក្រុម​ការងារ ជាង​គំនូរ និង​ជាងចម្លាក់ ត្រូវ​ធ្វើ​ការសាងសង់​រៀបចំ​តុបតែង និង​រចនា វិមាន​ឈ្នះ ឈ្នះ​ឱ្យស្រប​តាម​ខ្លឹមសារ នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​ដាក់ចេញ​កាលពី​ឆ្នាំ​១៩៩៦ ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម នាំមក​នូវ​សុខ សន្តិភាព ជូន​ជាតិ​មាតុភូមិ​កម្ពុជា​។​

​លោក​ឧត្តមសេនីយ៍ឯក ខឹម សុខ ស្ថាបត្យករ​សាងសង់​វិមាន ឈ្នះ​ឈ្នះ បាន​រាយ ការណ៍​អំពី​ការដ្ឋាន​សាងសង់​វិមាន​ឈ្នះ ឈ្នះ ជូន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អំពី​លទ្ធផល ការងារ​សាងសង់​វិមាន ឈ្នះ ឈ្នះ ដែល​រហូត​មកដល់ពេលនេះ ក្រុម​ការងារ​បាន​កំពុង​រៀប ចាក់​បេតុង ក្រាល​ថ្ម​ម៉ាប និង​ដាំ​ស្មៅ​ជុំ វិញ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ​។ នៅលើ​តួ​វិមាន​ឈ្នះ ឈ្នះ​ក្រុមការងារ​សាងសង់​បាន​កំពុង​ធ្វើ​ពិតាន​ក្នុង​តំបន់​៧​ជ្រុង និង​បាញ់ថ្នាំ​លើ​តំបន់​៥​ជ្រុង​។ ក្រៅពីនេះ ក៏​បាន​កំពុង​រៀបចំ​បំពាក់ រូបចម្លាក់​នាគ គ្រុឌ ជុំវិញ​តំបន់ ៧ ជ្រុង និង​ដំឡើង​ដង ខ្លួន​នាគ​នៅលើ​ខឿន​ទី​១ នៃ​វិមាន​ឈ្នះ​ឈ្នះ​។​

លោក​វីរៈ វិចិត្រ​ករ អ៊ុត រឿន បាន​រាយការណ៍​ជូន​សម្តេច​ពិជ័យ​សេនា អំពី​ការធ្វើ​រូបចម្លាក់​ជុំវិញ​ជញ្ជាំង​វិមាន​ឈ្នះ ឈ្នះ ផ្ទាល់​ដី​ដែល​រូបចម្លាក់​ទាំងអស់​មាន​ប្រវែង​២០០​ម៉ែត្រ ហើយ​ក្រុម​ការងារ​គូរ​ឆ្លាក់​ធ្វើ​បាន​ជាង ៦០​ម៉ែត្រ ហើយ​ក្រុម​ការងារ​ចម្លាក់ និង​ធ្វើ​រួចរាល់​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×