ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទី កម្លាំងអធិការដ្ឋានគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីវាយ ប្លន់យកទូរស័ព្ទ ប្រព្រឹត្តកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ១៧ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖ ១. ឈ្មោៈ គឹម គន្ឋី ហៅហ្វា ភេទស្រី មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ២. ឈ្មោៈ ទិន ចាន់ណា ហៅលីម៉ី ភេទស្រី មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី