Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យករណីកាច់ករម៉ូតូ ៤គ្រឿងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នាព្រលប់​ ថ្ងៃសុក្រ​ ទី៦​ ខែកញ្ញា​ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង​ ឯកឧត្ត​ម​ សរ​ សុពុត្រា​ អភិបាលនៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកកភាពរដ្ឋបាលខេត្ត​ បានប្រគល់ម៉ូតូចំនួន២គ្រឿង ដែលបានបាត់កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ និងរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានប្រគល់ជូនទៅម្ចាស់ដើមវិញ នៅព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្ត​ម​ សរ​ សុពុត្រា​ បានថ្លែងថា ក្រោយទទួលបាននូវព័ត៌មានស្តីពីករណីកាច់ករម៉ូតូ នៅក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង ឯកឧត្ត​ម​បានបញ្ជាផ្ទាល់ទៅសមត្ថកិច្ចជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីមានវិធានការបន្ទាន់លើករណីនេះ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត បានកំណត់មុខសញ្ញា ឈានទៅឃាត់ខ្លួន និងពន្លាតករណី រហូតរំដោះយកម៉ូតូមកវិញពីទីតាំងលាក់ទុកនៅខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ជនសង្ស័យ និងអ្នកពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្តជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តបទបញ្ជា សហការ សម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបករណីនេះបាន៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×