ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេសខុសច្បាប់ ត្រូវតែបណ្ដេញចេញ៖ មន្រ្តី អន្តោប្រវេសន៍កម្ពុជា បណ្ដេញជនបរទេស ជាង៧ម៉ឺននាក់ ក្នុងរយៈពេលជាង៣ឆ្នាំ នៃអាណត្តិទី៧!

គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មន្រ្តី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអនុវត្តនីតិវិធីបណ្ដេញជនបរទេសខុសច្បាប់ចេញពីព្រះរាជាណាចក្រកម្ពុជា សរុប ៧២.៤២៦ នាក់ ស្រី ៨.៩៩៤ នាក់ មាន៩៦ សញ្ជាតិ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ជនបរទេសបណ្ដេញចេញនោះ មាន១១សញ្ជាតិ ភាគច្រើន រួមមាន ជនជាតិចិន ៣២.៣៩៥នាក់ ពាក់ព័ន្ធនឹង Online Scams មាន១៣.៦១៩ ឥណ្ឌូនេស៊ី ១០.៥៦៨នាក់ ពាក់ព័ន្ធនឹង Online Scams ២.៤៧០នាក់ វៀតណាម ៨.៧៣៧នាក់ ពាក់ព័ន្ធនឹង Online Scams ៤.៩៨៦នាក់។

បើតាមលោក ទូច សុឃៈ ក្នុងចំណោមនោះ ក៏មានដែរ ប៉ាគីស្ថាន បណ្ដេញចេញ ចំនួន ៣.៥៤៩នាក់ ពាក់ព័ន្ធនឹង Online Scams ៧៦៤នាក់ បង់ក្លាដេស ៣.៣៦៤នាក់ ពាក់ព័ន្ធនឹង Online Scams ៨៥២នាក់ មីយ៉ាន់ម៉ា ២.៣៩៥នាក់ ពាក់ព័ន្ធនឹង Online Scams ៧៧៦នាក់ ថៃ ២.៣៨៥នាក់ ពាក់ព័ន្ធនឹង Online Scams ១.២៩៦នាក់។

ក្រៅពីនេះ ឥណ្ឌាមាន ១.៩២១នាក់ ពាក់ព័ន្ធនឹង Online Scams ៥៧៥នាក់ ហ្វីលីពីន ១.១៥៥នាក់ ពាក់ព័ន្ធនឹង Online Scams ៩៧នាក់ អ៊ូហ្កង់ដា ១.១១១នាក់ ពាក់ព័ន្ធនឹង Online Scams ១២នាក់ និងសាធារណរដ្ឋកូរ៉េ ៥៧៧នាក់ ពាក់ព័ន្ធនឹង Online Scams ២៥៦នាក់។

បើតាមអ្នកនាំពាក្យ គិតត្រឹមខែកញ្ញានេះ ជនបរទេសកំពុងស្នាក់មណ្ឌលត្រៀមបណ្ដេញចេញទាំង៥មណ្ឌល មានសរុប ១.៦០៥នាក់ មាន៣០សញ្ជាតិ។ ក្នុងនោះ ជនបរទេសស្នាក់នៅ និងធ្វើការខុសច្បាប់ពាក់ព័ន្ធនឹង Online Scams ៤៦៩នាក់ មាន១៥សញ្ជាតិ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលជាង៨ខែ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសខុសច្បាប់ សរុប ៥២.២២៤នាក់ ស្រី៦.២៨៨នាក់ មាន៨៥សញ្ជាតិ ក្នុងនោះជនបរទេសស្នាក់នៅ និងធ្វើការខុសច្បាប់ពាក់ព័ន្ធ Online Scams សរុប ១៨.៣៩៣នាក់ ស្រី២.១៧៤នាក់ មាន៣៨សញ្ជាតិ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>