Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពុងបើកការស៊ើបសួរស្ដ្រីម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើនារីម្នាក់ទៀត នៅខុនដូរមួយកន្លែងក្នុងខណ្ឌឫស្សីកែវ

ភ្នំពេញ៖ កំលាំងនគបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនស្ត្រីសង្ស័យឈ្មោះ លីម សុខលាប ដែលប្រើហឹង្សារលើស្ត្រីម្នាក់ទៀត ប្រព្រឹត្តល្មើសនៅចំណុចខុនដូរ Parkland ក្នុងខណ្ឌប្ញស្សីកែវ ទៅកាន់តុលាការដើម្បីបន្តចំណាត់ការតាមនីតិវិធី។

បើតាមមន្ត្រីតុលាការបានឱ្យដឹងថា ករណីនេះ កំពុងស្ថិតក្នុចំណាត់បើកការស៊ើបសួររបស់លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ស្ដ្រីម្នាក់បានប្រើអំពើហិង្សាលើស្ដ្រីម្នាក់ទៀត នៅចំណុចខុនដូរមួយកន្លែង ស្ថិតក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួន។ ការចាប់ខ្លួននេះ ក្រោយឃើញការចែកចាយវីដេអូនៅលើបណ្ដាញសង្គម ពាក់ព័ន្ធករណីហិង្សា និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ដោយអនុវត្តតាមបទបញ្ជានេះ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនស្ដ្រីជនសង្ស័យឧប្រព្រឹត្តល្មើសនៅចំណុចខុនដូរ Parkland ផ្លូវ១៩២៨ ភូមិ គង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

×