កម្មវិធីបណ្ដុះបណ្ដាលដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក គឺ Fulbright Program បាននិងកំពុងរងនូវការរិះគន់យ៉ាងខ្លាំងថាស្ថិតនៅពីក្រោយចលនាបដិវត្ដន៍ពណ៌ និងសកម្មភាពតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងបណ្ដាប្រទេសមួយចំនួន។ Fulbright Program បង្កើតឡើងនៅឆ្នាំ១៩៤៦ ដោយសមាជិកព្រឹទ្ធសភាអាមេរិកលោក J. William Fulbright ជាកម្មវិធីមួយស្ថិតក្នុងចំណោមកម្មវិធីផ្សេងទៀត មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្ដរវប្បធម៌ ការទូតវប្បធម៌ និងកិច្ចការអន្ដរវប្បធម៌ដទៃទៀត រវាងប្រជាជនអាមេរិកជាមួយប្រជាជនបណ្ដាប្រទេសផ្សេង តាមរយៈការផ្លាស់ប្ដូររវាងមនុស្ស ចំណេះដឹង និងជំនាញ។ Fulbright ទទួលបានការឧបត្ថម្ភគាំទ្រពីការិយាល័យកិច្ចការអប់រំនិងវប្បធម៌ នៃក្រសួងការបរទេសអាមេរិក។
ពលរដ្ឋអាមេរិកដែលអាចជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនេះបានមានទាំង បញ្ញវន្ដ, គ្រូបង្រៀន, អ្នកជំនាញ, អ្នកវិសាស្ដ្រ និងសិល្បករ ដោយពួកគេអាចទទួលបានអាហារូបករណ៍ជួយដល់ការសិក្សា, ស្រាវជ្រាវ, បង្រៀន ឬការអនុវត្ដការងារនានារបស់ពួកគេនៅឯបរទេស។ ចំណែកឯប្រជាជនប្រទេសផ្សេង ពួកគេក៏អាចទទួលបានឱកាសដូចគ្នានេះដែរក្នុងការចូលរួមនៅទឹកដីអាមេរិក។
តើហេតុអ្វី Fulbright ត្រូវរងនូវការរិះគន់ថាជាស្ថាប័នសម្រាប់បង្កើតក្រុមជ្រុលនិយមក្បត់ជាតិ ឱ្យធ្វើបដិវត្ដន៍ពណ៌ឬចលនាតវ៉ាប្រឆាំងរដ្ឋាភិបាល?
មានរឿងកើតឡើងមួយចំនួនពាក់ព័ន្ធនឹងស្ថាប័ន ក៏ដូចជាពាក់ព័ន្ធនឹងនិស្សិតចេញពីស្ថាប័ននេះ ទើបធ្វើឱ្យមានការសង្ស័យទៅលើ Fulbright ។ យើងនិយាយពីបដិវត្ដន៍ពណ៌ ជាពាក្យប្រើដើម្បីពិពណ៌នាការតវ៉ា និងចលនាដើម្បីផ្លាស់ប្ដូររដ្ឋាភិបាលនៅក្នុងប្រទេសនានា ហើយជារឿយៗគាំទ្រដោយកម្លាំងពីខាងក្រៅ។
នៅក្នុងបរិបទនេះ ការអប់រំដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការបណ្ដុះទស្សនៈរបស់ក្រុមមនុស្សវ័យក្មេង។ ស្ថាប័នដូចជា Fulbright ដែលមានគោលដៅបង្វឹកអ្នកមានផ្ដត់គំនិតដោយឯករាជ្យ ក៏អាចប្រើប្រាស់ដើម្បីលើកកម្ពស់បដិវត្ដន៍ពណ៌បានដែរ។
តាមការចុះផ្សាយដោយ trelangblog.com កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្មីៗនេះសាកលវិទ្យាល័យ Fulbright នៅវៀតណាម បានទទួលនូវរលកនៃការរិះគន់យ៉ាងចាស់ដៃតាមអនឡាញ។ ក្រុមអ្នករិះគន់ចោទថា សាលានេះគឺជាកន្លែងបណ្ដុះក្រុមអាយ៉ងក្បត់ជាតិ និងដឹកនាំបដិវត្ដន៍ពណ៌នៅក្នុងប្រទេសវៀតណាម បង្កើតឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។
ដ្បិតថាបានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសចំពោះការរិះគន់ និងចាត់ទុកជាព័ត៌មានប្រឌិត បង្កហេតុ ប៉ុន្ដែការលេចចេញនូវការចោទប្រកាន់បានធ្វើឱ្យសាធារណជនមានចម្ងល់យ៉ាងខ្លាំង និងចង់ដឹងរឿងពិតប្រាកដនៃករណីនេះ ថាតើជាអ្វី? ហេតុអ្វីបានជាស្ថាប័នអប់រំដែលបង្កើតឡើងដោយអាមេរិកមួយនេះ ក្លាយជាគោលដៅរបស់ក្រុមប្រឆាំងយ៉ាងដូច្នេះ?
សាកលវិទ្យាល័យ Fulbright នៅក្នុងប្រទេសវៀតណាមបង្កើតឡើងនៅឆ្នាំ២០១៦ ត្រូវបានគិតថាជាសញ្ញានៃកិច្ចសហប្រតិបត្ដិការផ្នែកអប់រំរវាងវៀតណាមនិងអាមេរិកប៉ុណ្ណោះ។ តែក្រុមអ្នករិះគន់ថា Fulbright មិនត្រឹមតែជាស្ថាប័នអប់រំប៉ុណ្ណឹងទេ ផ្ទុយទៅវិញវាក៏ជាឧបករណ៍សម្រាប់អាមេរិកប្រើប្រាស់បង្វឹក បណ្ដុះបណ្ដាលក្រុមមនុស្សដែលអាចក្លាយទៅជាជនបម្រើឱ្យបដិវត្ដន៍ពណ៌ ឬការផ្លាស់ប្ដូររបបនយោបាយនៅក្នុងប្រទេសវៀតណាម។
ការចុះផ្សាយនៅលើ trelangblog.com បានបញ្ជាក់បន្ថែមថា ស្ថាប័ននេះបង្វឹកមនុស្សដែលមានសក្ដានុពល ដើម្បីឱ្យពួកគេជ្រៀតចូលក្នុងអំណាចរបស់វៀតណាម ដូច្នេះនឹងធ្វើឱ្យវៀតណាមប្រែក្លាយជាប្រទេសស្ថិតក្នុងរដ្ឋចំណុះឱ្យអាមេរិក។ ក្រុមអ្នករិះគន់បានទាញភ្ជាប់នៅនឹងករណីក្នុងប្រទេសបង់ក្លាដែស ដែលមានការតវ៉ារហូតឈានទៅទម្លាក់រដ្ឋាភិបាលស្របច្បាប់។
Fulbright ក៏ត្រូវបានចាត់ទុកថាជាឧបករណ៍ទន់ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងតម្លៃសេរីភាពនៅក្នុងប្រទេសជាច្រើន។ ការបង្ហាត់បង្រៀននិស្សិតឱ្យមានផ្នត់គំនិតបែបអាមេរិក អាចជាផ្នែកមួយនៃយុទ្ធសាស្ដ្រនេះ។
ស្ថាប័នអប់រំបរទេសជាច្រើនទៀតនៅវៀតណាម ដែលមានបង្រៀនបែបស្ដង់ដារអាមេរិក និងមានគោលបំណងស្រដៀងគ្នាជាមួយ Fulbright មិនមានការរិះគន់ដូច Fulbright ឡើយ។ ហេតុផលគឺដោយសារតែកម្មវិធីអប់រំរបស់ Fulbright ត្រូវបានចាត់ទុកថា ជាការគូសវាសនយោបាយ និងលម្អៀងទៅគាំទ្រទស្សនៈដែលមិនស្ថិតក្នុងផលប្រយោជន៍ជាតិ។ មនុស្សជាច្រើនលើកថា Fulbright បានក្លាយជាឧបករណ៍ដើម្បីលើកកម្ពស់គុណតម្លៃ និងទស្សនៈរបស់លោកខាងលិច ដែលមិនស្ថិតក្នុងវប្បធម៌ប្រពៃណីរបស់វៀតណាមឡើយ។ គុណតម្លៃទាំងនោះនៅពេលវាសាបព្រោះតាមរយៈកម្មវិធីរបស់ Fulbright ពេលខ្លះវាក៏ប្រឆាំងនឹងគោលដៅអភិវឌ្ឍន៍និងទិសដៅរបស់ប្រទេស។ នេះបើតាមការចុះផ្សាយដោយ trelangblog.com។
អ្នកស្រាវជ្រាវខ្លះថា មួយផ្នែកនៃចលនាប្រឆាំងអាចមានឫសគល់ចេញពីគោលនយោបាយរបស់ Fulbright ក៏ដូចជាអ្វីដែលស្ថាប័ននេះបានធ្វើកាលពីអតីតកាល។ Fulbright មិនត្រឹមតែរងការរិះគន់ពីការបង្រៀនរបៀបគិតបែបអាមេរិកប៉ុណ្ណោះទេ ប៉ុន្ដែក៏មានការធ្វើសកម្មភាពដែលត្រូវបានគេនិយាយថា ផ្ដល់ប្រយោជន៍ដល់ការលើកកម្ពស់តម្លៃប្រជាធិបតេយ្យនិងសេរីភាព ដើម្បីបង្កើតក្រុមប្រឆាំងរដ្ឋាភិបាល ឱ្យទៅប្រឆាំងនឹងរបបនយោបាយនៅពេលបច្ចុប្បន្ន។
វាបានកើតឡើងពិតប្រាកដដោយសារតែមានការលើកទឹកចិត្ដជាលក្ខណៈបុគ្គល ការគាំទ្រ និងការជ្រៀតជ្រែកដោយអាមេរិក នៅពេលណាដែលក្រុមប្រឆាំងទាំងនោះបានបំពានច្បាប់ និងត្រូវបានកាត់ទោសដោយតុលាការ។
Fulbrightកំពុងរងការរិះគន់ថានៅពីក្រោយចលនាបដិវត្ដន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលនៅបរទេស
កម្មវិធីបណ្ដុះបណ្ដាលដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក គឺ Fulbright Program បាននិងកំពុងរងនូវការរិះគន់យ៉ាងខ្លាំងថាស្ថិតនៅពីក្រោយចលនាបដិវត្ដន៍ពណ៌ និងសកម្មភាពតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងបណ្ដាប្រទេសមួយចំនួន។
Fulbright Program បង្កើតឡើងនៅឆ្នាំ១៩៤៦ ដោយសមាជិកព្រឹទ្ធសភាអាមេរិកលោក J. William Fulbright ជាកម្មវិធីមួយស្ថិតក្នុងចំណោមកម្មវិធីផ្សេងទៀត មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្ដរវប្បធម៌ ការទូតវប្បធម៌ និងកិច្ចការអន្ដរវប្បធម៌ដទៃទៀត រវាងប្រជាជនអាមេរិកជាមួយប្រជាជនបណ្ដាប្រទេសផ្សេង តាមរយៈការផ្លាស់ប្ដូររវាងមនុស្ស ចំណេះដឹង និងជំនាញ។ Fulbright ទទួលបានការឧបត្ថម្ភគាំទ្រពីការិយាល័យកិច្ចការអប់រំនិងវប្បធម៌ នៃក្រសួងការបរទេសអាមេរិក។ ពលរដ្ឋអាមេរិកដែលអាចជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនេះបានមានទាំង បញ្ញវន្ដ, គ្រូបង្រៀន, អ្នកជំនាញ, អ្នកវិសាស្ដ្រ និងសិល្បករ ដោយពួកគេអាចទទួលបានអាហារូបករណ៍ជួយដល់ការសិក្សា, ស្រាវជ្រាវ, បង្រៀន ឬការអនុវត្ដការងារនានារបស់ពួកគេនៅឯបរទេស។ ចំណែកឯប្រជាជនប្រទេសផ្សេង ពួកគេក៏អាចទទួលបានឱកាសដូចគ្នានេះដែរក្នុងការចូលរួមនៅទឹកដីអាមេរិក។
តើហេតុអ្វី Fulbright ត្រូវរងនូវការរិះគន់ថាជាស្ថាប័នសម្រាប់បង្កើតក្រុមជ្រុលនិយមក្បត់ជាតិ ឱ្យធ្វើបដិវត្ដន៍ពណ៌ឬចលនាតវ៉ាប្រឆាំងរដ្ឋាភិបាល?
មានរឿងកើតឡើងមួយចំនួនពាក់ព័ន្ធនឹងស្ថាប័ន ក៏ដូចជាពាក់ព័ន្ធនឹងនិស្សិតចេញពីស្ថាប័ននេះ ទើបធ្វើឱ្យមានការសង្ស័យទៅលើ Fulbright ។ យើងនិយាយពីបដិវត្ដន៍ពណ៌ ជាពាក្យប្រើដើម្បីពិពណ៌នាការតវ៉ា និងចលនាដើម្បីផ្លាស់ប្ដូររដ្ឋាភិបាលនៅក្នុងប្រទេសនានា ហើយជារឿយៗគាំទ្រដោយកម្លាំងពីខាងក្រៅ។ នៅក្នុងបរិបទនេះ ការអប់រំដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការបណ្ដុះទស្សនៈរបស់ក្រុមមនុស្សវ័យក្មេង។ ស្ថាប័នដូចជា Fulbright ដែលមានគោលដៅបង្វឹកអ្នកមានផ្ដត់គំនិតដោយឯករាជ្យ ក៏អាចប្រើប្រាស់ដើម្បីលើកកម្ពស់បដិវត្ដន៍ពណ៌បានដែរ។
តាមការចុះផ្សាយដោយ trelangblog.com កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្មីៗនេះសាកលវិទ្យាល័យ Fulbright នៅវៀតណាម បានទទួលនូវរលកនៃការរិះគន់យ៉ាងចាស់ដៃតាមអនឡាញ។ ក្រុមអ្នករិះគន់ចោទថា សាលានេះគឺជាកន្លែងបណ្ដុះក្រុមអាយ៉ងក្បត់ជាតិ និងដឹកនាំបដិវត្ដន៍ពណ៌នៅក្នុងប្រទេសវៀតណាម បង្កើតឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។
ដ្បិតថាបានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសចំពោះការរិះគន់ និងចាត់ទុកជាព័ត៌មានប្រឌិត បង្កហេតុ ប៉ុន្ដែការលេចចេញនូវការចោទប្រកាន់បានធ្វើឱ្យសាធារណជនមានចម្ងល់យ៉ាងខ្លាំង និងចង់ដឹងរឿងពិតប្រាកដនៃករណីនេះ ថាតើជាអ្វី? ហេតុអ្វីបានជាស្ថាប័នអប់រំដែលបង្កើតឡើងដោយអាមេរិកមួយនេះ ក្លាយជាគោលដៅរបស់ក្រុមប្រឆាំងយ៉ាងដូច្នេះ?
សាកលវិទ្យាល័យ Fulbright នៅក្នុងប្រទេសវៀតណាមបង្កើតឡើងនៅឆ្នាំ២០១៦ ត្រូវបានគិតថាជាសញ្ញានៃកិច្ចសហប្រតិបត្ដិការផ្នែកអប់រំរវាងវៀតណាមនិងអាមេរិកប៉ុណ្ណោះ។ តែក្រុមអ្នករិះគន់ថា Fulbright មិនត្រឹមតែជាស្ថាប័នអប់រំប៉ុណ្ណឹងទេ ផ្ទុយទៅវិញវាក៏ជាឧបករណ៍សម្រាប់អាមេរិកប្រើប្រាស់បង្វឹក បណ្ដុះបណ្ដាលក្រុមមនុស្សដែលអាចក្លាយទៅជាជនបម្រើឱ្យបដិវត្ដន៍ពណ៌ ឬការផ្លាស់ប្ដូររបបនយោបាយនៅក្នុងប្រទេសវៀតណាម។
ការចុះផ្សាយនៅលើ trelangblog.com បានបញ្ជាក់បន្ថែមថា ស្ថាប័ននេះបង្វឹកមនុស្សដែលមានសក្ដានុពល ដើម្បីឱ្យពួកគេជ្រៀតចូលក្នុងអំណាចរបស់វៀតណាម ដូច្នេះនឹងធ្វើឱ្យវៀតណាមប្រែក្លាយជាប្រទេសស្ថិតក្នុងរដ្ឋចំណុះឱ្យអាមេរិក។ ក្រុមអ្នករិះគន់បានទាញភ្ជាប់នៅនឹងករណីក្នុងប្រទេសបង់ក្លាដែស ដែលមានការតវ៉ារហូតឈានទៅទម្លាក់រដ្ឋាភិបាលស្របច្បាប់។
Fulbright ក៏ត្រូវបានចាត់ទុកថាជាឧបករណ៍ទន់ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងតម្លៃសេរីភាពនៅក្នុងប្រទេសជាច្រើន។ ការបង្ហាត់បង្រៀននិស្សិតឱ្យមានផ្នត់គំនិតបែបអាមេរិក អាចជាផ្នែកមួយនៃយុទ្ធសាស្ដ្រនេះ។ ស្ថាប័នអប់រំបរទេសជាច្រើនទៀតនៅវៀតណាម ដែលមានបង្រៀនបែបស្ដង់ដារអាមេរិក និងមានគោលបំណងស្រដៀងគ្នាជាមួយ Fulbright មិនមានការរិះគន់ដូច Fulbright ឡើយ។
ហេតុផលគឺដោយសារតែកម្មវិធីអប់រំរបស់ Fulbright ត្រូវបានចាត់ទុកថា ជាការគូសវាសនយោបាយ និងលម្អៀងទៅគាំទ្រទស្សនៈដែលមិនស្ថិតក្នុងផលប្រយោជន៍ជាតិ។ មនុស្សជាច្រើនលើកថា Fulbright បានក្លាយជាឧបករណ៍ដើម្បីលើកកម្ពស់គុណតម្លៃ និងទស្សនៈរបស់លោកខាងលិច ដែលមិនស្ថិតក្នុងវប្បធម៌ប្រពៃណីរបស់វៀតណាមឡើយ។ គុណតម្លៃទាំងនោះនៅពេលវាសាបព្រោះតាមរយៈកម្មវិធីរបស់ Fulbright ពេលខ្លះវាក៏ប្រឆាំងនឹងគោលដៅអភិវឌ្ឍន៍និងទិសដៅរបស់ប្រទេស។ នេះបើតាមការចុះផ្សាយដោយ trelangblog.com។
អ្នកស្រាវជ្រាវខ្លះថា មួយផ្នែកនៃចលនាប្រឆាំងអាចមានឫសគល់ចេញពីគោលនយោបាយរបស់ Fulbright ក៏ដូចជាអ្វីដែលស្ថាប័ននេះបានធ្វើកាលពីអតីតកាល។ Fulbright មិនត្រឹមតែរងការរិះគន់ពីការបង្រៀនរបៀបគិតបែបអាមេរិកប៉ុណ្ណោះទេ ប៉ុន្ដែក៏មានការធ្វើសកម្មភាពដែលត្រូវបានគេនិយាយថា ផ្ដល់ប្រយោជន៍ដល់ការលើកកម្ពស់តម្លៃប្រជាធិបតេយ្យនិងសេរីភាព ដើម្បីបង្កើតក្រុមប្រឆាំងរដ្ឋាភិបាល ឱ្យទៅប្រឆាំងនឹងរបបនយោបាយនៅពេលបច្ចុប្បន្ន។ វាបានកើតឡើងពិតប្រាកដដោយសារតែមានការលើកទឹកចិត្ដជាលក្ខណៈបុគ្គល ការគាំទ្រ និងការជ្រៀតជ្រែកដោយអាមេរិក នៅពេលណាដែលក្រុមប្រឆាំងទាំងនោះបានបំពានច្បាប់ និងត្រូវបានកាត់ទោសដោយតុលាការ។
ងាកពីវៀតណាម យើងទៅចាប់អារម្មណ៍ពីស្ថានភាពនៅក្នុងប្រទេសបង់ក្លាដែសវិញ។ ដូចដែលបានរំលេចខ្លះៗពីខាងដើម ព្រឹត្ដិការណ៍កើតឡើងនៅបង់ក្លាដែសត្រូវបានចាត់ទុកជាទិដ្ឋភាពឆ្លុះបញ្ចាំងមួយទៀត ហើយគេយកមកដាក់បន្ទុកលើ Fulbright ។
ការឡើងកាន់តំណែងរបស់លោក Muhammad Yunus គឺបន្ទាប់ពីរលកនៃការតវ៉ារហូតឈានដល់ការទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់នាយកដ្ឋមន្ដ្រី Sheikh Hasina ។ លោក Yunus ក៏ជានិស្សិតធ្លាប់រៀននៅ Fulbright ដែលការងាររបស់លោកត្រូវបានទំនុកបម្រុង និងជំរុញដោយទីក្រុងវ៉ាស៊ីនតោន។ លោក Yunus ក៏ជាអ្នកគាំទ្រយ៉ាងមោះមុតចំពោះសហរដ្ឋអាមេរិក។ ព្រឹត្ដិការណ៍កើតឡើងនៅបង់ក្លាដែសធ្វើឱ្យមានកង្វល់ដែរថា តើវានឹងស្រដៀងគ្នាចំពោះអ្វីដែលកើតឡើងនៅវៀតណាមដែរឬទេ? ការលេចវត្ដមានរបស់លោក Muhammad Yunus អតីតនិស្សិត Fulbright ក្លាយទៅជាមេដឹកនាំរដ្ឋាភិបាលបង់ក្លាដែសបន្ទាប់ពីមានកុបកម្ម ដែលត្រូវបានចោទប្រកាន់ថារៀបចំដោយអាមេរិក រឹតតែធ្វើឱ្យមានចម្ងល់ពីគោលបំណងពិតប្រាកដរបស់ Fulbright នៅក្នុងបណ្ដាប្រទេសនានា។
រីឯនៅកម្ពុជា ក្នុងរយៈពេលថ្មីៗនេះក៏មានលេចឡើងនូវចលនាជ្រុលនិយមមានការគាំទ្រពីក្រៅប្រទេសផងដែរ ដូចជានៅជប៉ុន និងកូរ៉េខាងត្បូង។ ពួកគេទាំងនោះបានញុះញង់ឱ្យអ្នកនៅក្នុងស្រុកក្រោកឈរជាមួយពួកគេប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា។ ឃ្លីបវីដេអូសារភាពរបស់បុគ្គលឈ្មោះ ហៃ វណ្ណនិត ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម «ខ្មែរដើម្បីជាតិ» បានបញ្ជាក់អំពីការចូលរួមរបស់ខ្លួននៅក្នុងការអនុវត្តផែនការទុច្ចរិតរបស់ក្រុមទណ្ឌិតសម រង្ស៊ី និងបុគ្គល ហៃ វណ្ណា ដើម្បីបង្កអំពើហិង្សា វិទ្ធង្សនា បំផ្លាញសន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាជនក្នុងប្រទេសក្នុងគោលដៅប្រឆាំងនិងផ្តួលរំលំរាជរដ្ឋាភិបាល។ លោក ហៃ វណ្ណនិត ដែលបានចេញសារភាពពីទង្វើចូលរួមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានេះ ក៏ជានិស្សិតនៅ Fulbright ចន្លោះពីឆ្នាំ២០២១-២០២៣ផងដែរ។ លោក ហៃ វណ្ណនិត បានទៅរៀនថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Kansas State សហរដ្ឋអាមេរិកលើជំនាញវិទ្យាសាស្ដ្រចំណីអាហារ ក្នុងនាមជាបញ្ញវន្ដរបស់ Fulbright ។
ក្រៅពីហេតុផលចម្បងៗដែលបានរំលេចខាងលើ នៅមានហេតុផលជាច្រើនទៀតជាដើមចមធ្វើឱ្យមានការរិះគន់និងពហិការចំពោះ Fulbright ។ បញ្ញវន្ដនិងអ្នកស្រាវជ្រាវខ្លះបាននិយាយពីដំណើរការនៃការជ្រើសរើសបេក្ខជនរបស់ Fulbright ខ្វះតម្លាភាពនិងភាពយុត្ដិធម៌។ ក្រុមអ្នករិះគន់និយាយទៀតថា ជំនួសឱ្យការផ្ដោតលើសមត្ថភាពនិងសក្ដានុពលពិតប្រាកដរបស់បេក្ខជន Fulbright បែរយកចិត្ដទុកដាក់ទៅលើបុគ្គលដែលមានទស្សននយោបាយស្រដៀងនិងម្ចាស់ជំនួយ ឬអ្នកសម្របសម្រួលទៅវិញ។ ដូច្នេះក៏អាចនិយាយបានថា បេក្ខជនទោះជាគ្មានសមត្ថភាព ក៏ពួកគេទាំងនោះត្រូវបានជ្រើសរើសដែរ ខណៈអ្នកមានសមត្ថភាពត្រូវបានជម្រុះចោល។
រឿងសំខាន់មួយទៀត Fulbright ត្រូវបានគេរិះគន់ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យអង្គការអន្ដរជាតិចូលជ្រៀតជ្រែកនៅក្នុងដំណើរការជ្រើសរើសនិងបង្ហាត់បង្វៀន។ អ្នកខ្លះលើកថា តាមរយៈកម្មវិធីនេះអង្គការអន្ដរជាតិកំពុងព្យាយាមសម្របសម្រួលនិងគ្រប់គ្រងផ្នត់គំនិតរបស់បញ្ញវន្ដ ប្រែក្លាយពួកគេទៅជាឧបករណ៍បម្រើប្រយោជន៍នៅក្នុងប្រទេសជាគោលដៅ។
បញ្ហានេះវាមិនត្រឹមតែជះឥទ្ធិពលអវិជ្ជមានដល់ឯករាជ្យភាពនៃក្រុមបញ្ញវន្ដប៉ុណ្ណោះទេ ប៉ុន្ដែក៏បង្កើតនូវផលវិបាករយៈពេលយូរអង្វែងសម្រាប់ការអភិវឌ្ឍវិស័យអប់រំ និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រនៅក្នុងប្រទេស។
អតីតនិស្សិតចេញពី Fulbright ខ្លះទៀតបាននិយាយអំពីការមិនមានសិទ្ធិ និងគោរពឱ្យតម្លៃបុគ្គលអំឡុងពេលការចូលរួមរបស់ពួកគេនៅ Fulbright ។ ពួកគេជឿជាក់ថា Fulbright មិនបានស្ដាប់ និងឆ្លើយតបពេញលេញតាមសំណើរបស់ពួកគេទេ ជាហេតុធ្វើឱ្យពួកគេខកចិត្ដ ហើយសម្រេចចាកចេញ។ វាក៏ជាមូលហេតុធ្វើឱ្យមានការធ្វើពហិការទៅលើ Fulbright នៅក្នុងសហគមន៍និស្សិតបញ្ញវន្ដផងដែរ។
ចុងក្រោយក៏មានការលើកថា Fulbright មិនមែនបង្កើតឡើងដើម្បីការអភិវឌ្ឍជានិរន្ដរភាពទេ។ ទោះវាជាកម្មវិធីអប់រំ តែ Fulbright ត្រូវបានចាត់ទុកថាមិនបានបំពេញតម្រូវការពិតប្រាកដនៃការអភិវឌ្ឍរបស់ប្រទេសនានា។ គម្រោងនិងការស្រាវជ្រាវមួយចំនួនធ្វើឡើងក្រោមឈ្មោះ Fulbright ត្រូវចាត់ទុកថាមិនបាននាំមកនូវគុណតម្លៃដល់សហគមន៍និងប្រទេសទៅវិញ។ ការរិះគន់និងពហិការកម្មវិធី Fulbright ជាបាតុភូតគួរឱ្យកត់សម្គាល់នៅក្នុងបរិបទបច្ចុប្បន្ន។ វាមិនត្រឹមតែជះផលក្នុងរយៈពេលខ្លី និងបដិវាទកម្មនៅក្នុងប្រតិបត្ដិការរបស់ខ្លួនទេ ប៉ុន្ដែក៏ជាសំឡេងនៃអ្នកដែលព្រួយបារម្ភពីការអភិវឌ្ឍការអប់រំ។
ដើម្បីដោះស្រាយបញ្ហានេះ ចាំបាច់ទាមទារឱ្យមានការឆ្លើយតប និងពិនិត្យតាមដានឱ្យច្បាស់លាស់ទៅលើកម្មវិធីរបស់ Fulbright ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនិងភាគីពាក់ព័ន្ធ ដើម្បីធានាថាកម្មវិធីនេះពិតជាបង្កើតនូវការអភិវឌ្ឍជាវិជ្ជមាននៅក្នុងបណ្ដាប្រទេសនានា៕
ងាកពីវៀតណាម យើងទៅចាប់អារម្មណ៍ពីស្ថានភាពនៅក្នុងប្រទេសបង់ក្លាដែសវិញ។ ដូចដែលបានរំលេចខ្លះៗពីខាងដើម ព្រឹត្ដិការណ៍កើតឡើងនៅបង់ក្លាដែសត្រូវបានចាត់ទុកជាទិដ្ឋភាពឆ្លុះបញ្ចាំងមួយទៀត ហើយគេយកមកដាក់បន្ទុកលើ Fulbright ។ ការឡើងកាន់តំណែងរបស់លោក Muhammad Yunus គឺបន្ទាប់ពីរលកនៃការតវ៉ារហូតឈានដល់ការទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់នាយកដ្ឋមន្ដ្រី Sheikh Hasina ។ លោក Yunus ក៏ជានិស្សិតធ្លាប់រៀននៅ Fulbright ដែលការងាររបស់លោកត្រូវបានទំនុកបម្រុង និងជំរុញដោយទីក្រុងវ៉ាស៊ីនតោន។ លោក Yunus ក៏ជាអ្នកគាំទ្រយ៉ាងមោះមុតចំពោះសហរដ្ឋអាមេរិក។ ព្រឹត្ដិការណ៍កើតឡើងនៅបង់ក្លាដែសធ្វើឱ្យមានកង្វល់ដែរថា តើវានឹងស្រដៀងគ្នាចំពោះអ្វីដែលកើតឡើងនៅវៀតណាមដែរឬទេ? ការលេចវត្ដមានរបស់លោក Muhammad Yunus អតីតនិស្សិត Fulbright ក្លាយទៅជាមេដឹកនាំរដ្ឋាភិបាលបង់ក្លាដែសបន្ទាប់ពីមានកុបកម្ម ដែលត្រូវបានចោទប្រកាន់ថារៀបចំដោយអាមេរិក រឹតតែធ្វើឱ្យមានចម្ងល់ពីគោលបំណងពិតប្រាកដរបស់ Fulbright នៅក្នុងបណ្ដាប្រទេសនានា។
រីឯនៅកម្ពុជា ក្នុងរយៈពេលថ្មីៗនេះក៏មានលេចឡើងនូវចលនាជ្រុលនិយមមានការគាំទ្រពីក្រៅប្រទេសផងដែរ ដូចជានៅជប៉ុន និងកូរ៉េខាងត្បូង។ ពួកគេទាំងនោះបានញុះញង់ឱ្យអ្នកនៅក្នុងស្រុកក្រោកឈរជាមួយពួកគេប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា។ ឃ្លីបវីដេអូសារភាពរបស់បុគ្គលឈ្មោះ ហៃ វណ្ណនិត ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម «ខ្មែរដើម្បីជាតិ» បានបញ្ជាក់អំពីការចូលរួមរបស់ខ្លួននៅក្នុងការអនុវត្តផែនការទុច្ចរិតរបស់ក្រុមទណ្ឌិតសម រង្ស៊ី និងបុគ្គល ហៃ វណ្ណា ដើម្បីបង្កអំពើហិង្សា វិទ្ធង្សនា បំផ្លាញសន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាជនក្នុងប្រទេសក្នុងគោលដៅប្រឆាំងនិងផ្តួលរំលំរាជរដ្ឋាភិបាល។ លោក ហៃ វណ្ណនិត ដែលបានចេញសារភាពពីទង្វើចូលរួមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានេះ ក៏ជានិស្សិតនៅ Fulbright ចន្លោះពីឆ្នាំ២០២១-២០២៣ផងដែរ។ លោក ហៃ វណ្ណនិត បានទៅរៀនថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Kansas State សហរដ្ឋអាមេរិកលើជំនាញវិទ្យាសាស្ដ្រចំណីអាហារ ក្នុងនាមជាបញ្ញវន្ដរបស់ Fulbright ។
ក្រៅពីហេតុផលចម្បងៗដែលបានរំលេចខាងលើ នៅមានហេតុផលជាច្រើនទៀតជាដើមចមធ្វើឱ្យមានការរិះគន់និងពហិការចំពោះ Fulbright ។ បញ្ញវន្ដនិងអ្នកស្រាវជ្រាវខ្លះបាននិយាយពីដំណើរការនៃការជ្រើសរើសបេក្ខជនរបស់ Fulbright ខ្វះតម្លាភាពនិងភាពយុត្ដិធម៌។ ក្រុមអ្នករិះគន់និយាយទៀតថា ជំនួសឱ្យការផ្ដោតលើសមត្ថភាពនិងសក្ដានុពលពិតប្រាកដរបស់បេក្ខជន Fulbright បែរយកចិត្ដទុកដាក់ទៅលើបុគ្គលដែលមានទស្សននយោបាយស្រដៀងនិងម្ចាស់ជំនួយ ឬអ្នកសម្របសម្រួលទៅវិញ។ ដូច្នេះក៏អាចនិយាយបានថា បេក្ខជនទោះជាគ្មានសមត្ថភាព ក៏ពួកគេទាំងនោះត្រូវបានជ្រើសរើសដែរ ខណៈអ្នកមានសមត្ថភាពត្រូវបានជម្រុះចោល។
រឿងសំខាន់មួយទៀត Fulbright ត្រូវបានគេរិះគន់ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យអង្គការអន្ដរជាតិចូលជ្រៀតជ្រែកនៅក្នុងដំណើរការជ្រើសរើសនិងបង្ហាត់បង្វៀន។ អ្នកខ្លះលើកថា តាមរយៈកម្មវិធីនេះអង្គការអន្ដរជាតិកំពុងព្យាយាមសម្របសម្រួលនិងគ្រប់គ្រងផ្នត់គំនិតរបស់បញ្ញវន្ដ ប្រែក្លាយពួកគេទៅជាឧបករណ៍បម្រើប្រយោជន៍នៅក្នុងប្រទេសជាគោលដៅ។
បញ្ហានេះវាមិនត្រឹមតែជះឥទ្ធិពលអវិជ្ជមានដល់ឯករាជ្យភាពនៃក្រុមបញ្ញវន្ដប៉ុណ្ណោះទេ ប៉ុន្ដែក៏បង្កើតនូវផលវិបាករយៈពេលយូរអង្វែងសម្រាប់ការអភិវឌ្ឍវិស័យអប់រំ និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រនៅក្នុងប្រទេស។
អតីតនិស្សិតចេញពី Fulbright ខ្លះទៀតបាននិយាយអំពីការមិនមានសិទ្ធិ និងគោរពឱ្យតម្លៃបុគ្គលអំឡុងពេលការចូលរួមរបស់ពួកគេនៅ Fulbright ។ ពួកគេជឿជាក់ថា Fulbright មិនបានស្ដាប់ និងឆ្លើយតបពេញលេញតាមសំណើរបស់ពួកគេទេ ជាហេតុធ្វើឱ្យពួកគេខកចិត្ដ ហើយសម្រេចចាកចេញ។ វាក៏ជាមូលហេតុធ្វើឱ្យមានការធ្វើពហិការទៅលើ Fulbright នៅក្នុងសហគមន៍និស្សិតបញ្ញវន្ដផងដែរ៕




