Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមយ្យអរកួត

រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយ ធនាគារកណ្ដាលម៉ាឡេស៊ីបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត នឹងផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ និងពាណិជ្ជករទទួលបាននូវបទពិសោធន៍ទូទាត់ប្រកបដោយប្រសិទ្ធភាព ងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និងតម្លៃសមរម្យ។ គំនិតផ្តួចផ្តើមនៃការតភ្ជាប់ការទូទាត់តាមឃ្យូអរកូតនេះ នឹងអនុញ្ញាត្តឱ្យពាណិជ្ជករជាង ៥ លានទីតាំងនៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី ដែលភាគច្រើនជាម្ចាស់អាជីវកម្មខ្នាតតូច អាចទទួលបានអតិថិជនកាន់តែទូលំទូលាយពីប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ពិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បន្ទាប់ពីធនាគារកណ្តាលទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់” កាលពី ខែកុម្ភៈ ឆ្នាំ២០២៤ ហើយគម្រោងតភ្ជាប់ការទូទាត់ឆ្លងដែននេះ ត្រូវបានចែកចេញជាពីរដំណាក់កាល ដែលថ្ងៃនេះគឺជាថ្ងៃដែលដាក់ឱ្យដំណើរការដំណាក់កាលទី១។

នៅក្នុងដំណាក់កាលទី១នៃការតភ្ជាប់នេះ ប្រជាជនកម្ពុជា អាចធ្វើការទូទាត់ទំនិញនិងសេវា នៅប្រទេសម៉ាឡេស៊ីបាន ដោយគ្រាន់តែធ្វើការស្កេនយ្យអរកួត (DuitNow QR Code) ដែលតាំងបង្ហាញ ដោយពាណិជ្ជករ តាមរយៈការប្រើប្រាស់កម្មវិធីទូទាត់បាគង (Bakong app) និងកម្មវិធីធនាគារចល័ត របស់ធនាគារមេឃប៊ែង (M2U KH app)។

ការតភ្ជាប់ការទូទាត់ឆ្លងដែនដែលត្រូវបានដាក់ឱ្យដំណើរការប្រកបដោយជោគជ័យនៅថ្ងៃនេះ គឺដោយសារកិច្ចសហប្រតិបត្តិការដ៏រឹងមាំពីគ្រប់ភាគីពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ដែលរួមមានទាំង ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន PayNet ធនាគារ មេឃប៊ែង ដែលជាធនាគារទំនាក់ទំនងរួមទាំងគ្រឹះស្ថាន ជាសមាជិកពីប្រទេសទាំងពីរផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×