Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករម្នាក់ បានដើរជាន់មីន ក្នុងកំឡុងពេលដើរចូលទៅកាប់ឈើក្នុងតំបន់ហាមឃាត់ ត្រង់ចំណុចព្រំដែន បណ្តាលឲ្យរបួសជើងស្តាំធ្ងន់ធ្ងរ

ខេត្តបន្ទាយមានជ័យ : កាលពីថ្ងៃទី២៥ ខែកញ្ញា ២០២៤ មានពលរដ្ឋឈ្មោះ យឹម សុភាព ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរកសិករ បានដើរជាន់មីន ក្នុងកំឡុងពេលដើរចូលទៅកាប់ឈើក្នុងតំបន់ហាមឃាត់ ត្រង់ចំណុចព្រំដែន ភូមិទំនប់ដាចើ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរបួសជើងស្តាំធ្ងន់ធ្ងរ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅពេទ្យបង្អែកក្រុងប៉ោយប៉ែត។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×