Friday, September 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ តម្លៃ១៨៤.៩លានដុល្លារ ត្រូវបានប្រកាសដាក់ឱ្យដំណើរការអនុវត្ត

ភ្នំពេញ​៖ ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤នេះ លោកស្រី ថាញ៉ា មេយ័រ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានចូលរួមជាមួយឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសិក្ខាសាលាប្រកាសអនុវត្តគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC)។

គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យ ត្រូវបានប្រកាសដាក់ឱ្យដំណើរការអនុវត្តជាផ្លូវការ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកអនុវត្តគម្រោង។

គម្រោងនេះមានគោលបំណងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ២០៣០។

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោង ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងចាត់ចែងអនុវត្តសកម្មភាពការងារជាយុទ្ធសាស្ត្រ​មួយចំនួន ដូចជាការធ្វើបច្ចុប្បន្នភាពគោលនយោបាយទឹកស្អាត និងអនាម័យ, ការសិក្សារៀបចំផែនការ​យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតតាមបណ្តា​ខេត្ត, ការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទឹកស្អាត ពិសេសរដ្ឋាករទឹកសាធារណៈ, ការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាការរៀបចំយន្តការហិរញ្ញវត្ថុ និងស្ថាប័ន ដើម្បីពន្លឿនកំណើននៃវិស័យនេះ។

ឯកឧត្តមបានបន្ថែមថា៖ “គោលដៅ​ចម្បង គឺអង្គភាពរដ្ឋាករទឹកទាំងអស់ត្រូវមានសមត្ថភាពរឹងមាំក្នុងរយៈពេល​៣ ទៅ ៤ឆ្នាំ​ខាងមុខ និងមានលទ្ធភាព​គ្រប់គ្រាន់​ក្នុ​ងការចូលអន្តរាគមន៍ផ្គត់ផ្គង់ទឹកស្អាតតាមគ្រប់រូបភាព​នៅ​តាម​តំបន់​នានា និងឆ្លើយតបបាន​តាម​តម្រូវការរីកចម្រើននៃវិស័យឧស្សាហកម្ម ធុរកិច្ច និងទីផ្សារ ក៏ដូចជាវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជាជារួម ខណៈដែលយើងកំពុងវិវត្តឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលពឹងផ្អែកលើឧស្សាហកម្មដែលមានតម្លៃ​បន្ថែម​ខ្ពស់។”

គម្រោងដែលមានរយៈពេល៥ឆ្នាំនេះ គ្រោងប្រើថវិកាប្រមាណ ១៨៤,៩ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៦៣លានដុល្លារជាហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ៤,៣លានដុល្លារជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងប្រមាណ១៧,៦លានដុល្លារជាការវិនិយោគពីវិស័យឯកជន។

គម្រោងដែលមានរយៈពេល៥ឆ្នាំនេះ គ្រោងប្រើថវិកាប្រមាណ ១៨៤,៩ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៦៣លានដុល្លារជាហិរញ្ញប្បទានសប្បទានរបស់ធនាគារពិភពលោក ៤,៣លានដុល្លារជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងប្រមាណ១៧,៦លានដុល្លារជាការវិនិយោគពីវិស័យឯកជន។

សមាសធាតុទី១នៃគម្រោង ផ្តោតលើការកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីសម្រាប់រដ្ឋាករទឹក នៅក្រុងសែនមនោរម្យ ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង និងស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង ដោយពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់ទាំងនោះ។ ប្រតិបត្តិករទឹកស្អាតឯកជនក្នុងខេត្តប៉ៃលិន និងខេត្តកណ្តាល ក៏អាចទទួល ជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុពីគម្រោងនេះផងដែរ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករទឹកស្អាត ដើម្បីដោះស្រាយបញ្ហានៃការបាត់បង់ប្រភពទឹក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ក្រសួងក៏កំពុងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកលើបណ្តាញទឹកស្អាតផងដែរ។

ធនាគាពិភពលោកបានឲ្យដឹងថា គម្រោងនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលធនាគារពិភពលោកកាលពីចុងឆ្នាំកន្លងទៅ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅក្នុងខេត្តចំនួនបួន រួមមាន ខេត្តកណ្តាល បាត់ដំបង ពោធិ៍សាត់ និងមណ្ឌលគិរី ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១៧៥ ០០០នាក់ រួមទាំងសហគមន៍ជនជាតិដើមភាគតិចផងដែរ។ គម្រោងដែលមានតម្លៃ ១៦៣ លានដុល្លារអាមេរិកនេះ គឺជាគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទី ២ នៅកម្ពុជា ដែលត្រូវបានគាំទ្រដោយធនាគារពិភពលោក បន្ថែមពីលើគម្រោងដែលកំពុងដំណើរការដែលមានទឹកប្រាក់ចំនួន ៥៥.០០ លានដុល្លារអាមេរិក។

សូមរំលឹកថា ថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគាពិភពលោក បាន​ផ្តល់​ការ​យល់ព្រម​លើ​​គម្រោងមួយ​ ដែល​មាន​តម្លៃ​ ១៦៣លានដុល្លារអាមេរិក សម្រាប់​ជួយ​ប្រទេស​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ពង្រឹង​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត និង ​​អនាម័យ ជាប្រយោជន៍​ដល់​ប្រជាជនជាង ១៧៥ ០០០​នាក់​ នៅក្នុង​ខេត្តចំនួនបួន។

​​ថ្វី​ត្បិត​ប្រទេស​កម្ពុជា​មាន​វឌ្ឍនភាព​ច្រើន​នៅ​ក្នុង​ការ​បង្កើន​លទ្ធភា​ពទទួល​បាន​ទឹក​ស្អាត និង ​​អនាម័យ​គួរ​អោយ​កត់​សម្គាល់​​ក៏ពិត​មែន​ នៅ​​មាន​កិច្ច​ខិត​ខំ​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ថែម​ទៀត ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ទី៦ នៃ​គោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព របស់​អង្គការ​សហ​ប្រជាជាតិ (SDG 6) ស្តីពីទឹក​ស្អាត​ និង​អនាម័យ​សម្រាប់ទាំងអស់គ្នា ត្រឹម​ឆ្នាំ​២០៣០។ គិត​ត្រឹម​ឆ្នាំ២០២២ មាន​មិនដល់មួយភាគបីនៃប្រជាជនកម្ពុជា​ផងទេ ដែល​មានលទ្ធភាព​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ទឹក​​ដែល​មាន​ការ​គ្រប់​គ្រង​ដោយ​សុវត្ថិភាព ហើយ​មានលើសមួយភាគបីបន្តិចប៉ុណ្ណោះ​ ដែល​មាន​លទ្ធ​ភាពប្រើ​ប្រាស់សេវា​​អនាម័យ​ដែល​មាន​ការ​គ្រប់​គ្រង់​បាន​ល្អ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “កិច្ច​គាំ​ទ្រ​នេះ​នឹង​ជួយ​រដ្ឋា​ភិបាលក្នុង​ការ​កសាងគ្រឹះរឹងមាំមួយ សម្រាប់​ផ្តល់​សេវា​ចាំ​បាច់​ទាំងនេះទៅដល់​ប្រ​ជា​ជន​កម្ពុជា ហើយ​វា​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និង​អ្នក​ក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្ន​មិនទាន់ទទួលបានសេវាទាំងនេះ”។

គម្រោងជម្រុញ​ការផ្គត់ផ្គង់ទឹកស្អាត​និង​អនាម័យ (Water Supply and Sanitation Acceleration Project) នេះ ដែល​មានរយៈពេលប្រាំមួយ​ (០៦) ឆ្នាំ​ នឹង​ជួយដល់សកម្មភាព​នានា​របស់​រដ្ឋា​ភិបាល​ នៅ​ក្នុង​ការ​បង្កើន​​លទ្ធភាព​ទទួល​បានការផ្គត់ផ្គង់ទឹកស្អាត និង​ ​អនាម័យ ការ​កែលម្អ​ប្រតិបត្តិការ និង​ការថែទាំ​ប្រព័ន្ធ​​ទឹក​ស្អាត​និង​អនាម័យ​ដែល​មាន​នា​ពេល​​បច្ចុប្បន្ន និងក្នុង​ការ​​ធានា​ដល់​ចីរភាព​របស់​សេវាទាំងនេះ។ ​គម្រោងនេះ​មាន​សកម្មភាពមួយ​សម្រាប់​បង្កើន​ការវិនិយោគហិរញ្ញវត្ថុឱ្យ​អស់​លទ្ធភាព​សម្រាប់​ការ​អភិវឌ្ឍ ដោយ​​ធ្វើ​ការ​ជាមួយ​ប្រតិបត្តិករផ្គត់ផ្គង់​ទឹកស្អាត​ឯកជន ដែល​​កំពុង​និង​​​បាន​​​ចូល​រួម​​ចំ​ណែក​​ជាង​ពាក់​កណ្តាលនៃ​បណ្តាញ​ទុយោ​ទឹកទាំងអស់នៅ​កម្ពុជា នៅ​ក្នុង​ការ​កៀរគរ​ធនធានចំនួន​ប្រមាណ​ប្រហែល​ ១៧,៦លានដុល្លារអាមេរិកបន្ថែមទៀត ពីប្រភពឯកជន សម្រាប់​ពង្រីក​​ការ​​ផ្គត់ផ្គង់សេវា​ទឹក​ស្អាត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​ប្រសាសន៍ថា៖ “ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជា​វិស័យ​អាទិភាពមួយ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយភាពធន់ និង​​ចីរភាព និងសម្រាប់​ការ​ពង្រឹង​សេដ្ឋកិច្ច។ ​គម្រោងនេះនឹង​ជួយ​រដ្ឋា​ភិបាល​ក្នុង​ការ​អនុវត្តចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍រួមរបស់ខ្លួន ហើយ​យើង​ប្តេជ្ញាថា​និង​ធានា​ឱ្យ​មាន​កំណើន​ប្រកបដោយចីរភាព នៅ​ក្នុង​វិស័យនេះ ក៏ដូចជា​ក្នុង​ការឈានទៅសម្រេចគោលដៅ SDG 6ឱ្យ​បាន​ផងដែរ”។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន មាន​ប្រសាសន៍ថា៖ “រាជរដ្ឋា​ភិបាល​កម្ពុជា ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​​ទៅលើ​ការ​គ្រប់​គ្រង​សំណល់​ទឹក​កខ្វក់ និង​ភក់សំណល់​បង្គន់ ដូច្នេះ ការវិនិយោគ​ទៅលើ​ប្រព័ន្ធ​អនាម័យ​ក្រោ​ម​គម្រោងនេះ ពិត​ជា​មាន​សារៈសំខាន់ខ្លាំងណាស់​សម្រាប់​ធានាឱ្យ​បាន​នូវនិរន្តរភាព​​របស់​សេវា​អនា​ម័យ ដែល​នឹង​ធ្វើ​ឱ្យ​វិស័យ​នេះ​មាន​ការ​វិវឌ្ឍ​ប្រែ​ប្រួល​ជា​វិជ្ជមានទៅថ្ងៃមុខ”។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជា​ភាគីអនុវត្តន៍​សកម្មភាព​ពាក់​ព័ន្ធ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ហើយ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ជា​ភាគី​អនុវត្ត​សកម្មភាព​សេវា​អនាម័យ​ទីក្រុង នៅ​ក្រោម​គម្រោងនេះ។ ខេត្ត​ទាំង​បួន​ដែល​ជា​គោលដៅ​របស់​គម្រោង ​មាន ខេត្ត​បាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និង​ កណ្តាល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×