Friday, September 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ០៤នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ២ដើម បាញ់ទៅលើសន្តិសុខយាមកាស៊ីណូថ្មពេជ្រ បណ្ដាលឲ្យត្រូវជនរងគ្រោះម្នាក់ ហើយគេចខ្លួនបាត់

កណ្តាល ៖ មានស្នូរកាំភ្លើងជាច្រើនគ្រាប់លាន់ឮផ្ទុះចេញពីទីតាំងកាស៊ីណូយីហោ ដាយអឺមិន (Diamond) បណ្ដាលឱ្យបុរសជាសន្ដិសុខម្នាក់រងរបួសដៃ ខណៈខ្មាន់កាំភ្លើង៤នាក់ ព្យាយាមធ្វើសកម្មភាពបាញ់ស្រោចពីខាងក្រៅ ចូលទៅក្នុងបរិវេណខាងក្នុងនៃកាស៊ីណូ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនពាក់ព័ន្ធករណី ផ្ទុះអាវុធ (កែច្នៃ) នៅថ្ងៃទី២៦.០៩.២០២៤ វេលាម៉ោង១២:៤៤នាទី នៅចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ (រងរបួសឆ្អាដៃ ខាងឆ្វេងបន្តិច)

ជនសង្ស័យចំនួន ០៤នាក់ មិនស្គាល់អត្តសញ្ញាណ ។

សម្ភារៈចាប់យករួមមាន ១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់។ ២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់ ។ ៣.ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់ ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ពីសភាពរឿងហេតុនេះថា ៖ នៅវេលាម៉ោងថ្ងៃកើតហេតុ មានជនសង្ស័យ ០៤នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ ០២គ្រឿង សង្ស័យម៉ូតូម៉ាក អិចសាយទ័រ ចូលមកខាងមុខកាស៊ីណូថ្មពេជ្រ ពេលនោះជនសង្ស័យ ០២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន០២ដើម បាញ់ទៅលើសន្តិសុខ ០៧គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះ០១នាក់ ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង ដាច់រលាត់ស្បែកចេញឈាម បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ ( ជាប្រភេទគ្រាប់បែកដែកកេះ ) ចោលចូលទៅក្នុងបរិវេណកាស៊ីណូថ្មពេជ្រ រួចជនសង្ស័យ បានរត់ឡើងជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ ចេញទៅក្រៅគេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ និងបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×