Friday, September 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលស្រុកដំណាក់ចង្អើរ បានចាត់វិធានការក្តៅ ចុះរុះរើសំណង់រំលោភមាត់សមុទ្រ និងមាត់ព្រែក ក្រោយជូនដំណឹងរួច

ខេត្តកែប ៖ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលស្រុកដំណាក់ចង្អើរ បានចុះបង្រ្កាប និងចុះរុះរើរាល់ការលួចសាងសង់សំណង់គ្រប់ប្រភេទដែលរំលោភចូលលើដីសាធារណៈរបស់រដ្ឋ នៅតាមបណ្តោយមាត់សមុទ្រ ចំណុចស្រែយុល ក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប។ នេះបើតាមការចេញព៏ត៌មានរបស់មន្ទីរព័ត៌មានខេត្តកែប។

ប្រតិបត្តិការនេះ ដឹកនាំដោយ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ដោយមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពស្រុក និងមានកិច្ចសហការពីកម្លាំងអន្តរាគមនៃស្នងការដ្ឋាននគរបាលខេត្តកែប កម្លាំងកងរាជអាវុធហត្ថខេត្តកែប និងកម្លាំងការពារព្រំដែនទឹកវរៈ៤៣០ប្រចាំខេត្តកែប រួមជាមួយអាជ្ញាធរមូលដ្ឋាន។
ក្នុងនោះកម្លាំងចម្រុះ បានចុះទៅដល់ទីតាំងទី១ ដោយម្ចាស់ទីតាំងយកគ្រឿងចក្រមករុះរើដោយខ្លួនឯង ហើយបានស្ទូចយកខ្ចុះឈើចេញចំនួន០២ខ្នង និងបន្តរុះរើថែមទៀត។ ទីតាំងទី២ បានរុះរើសំណង់ផ្ទះឈើ១ខ្នង បាំងជញ្ជាំងក្តា ទំហំ(3mx4m) កម្ពស់២ជាន់ ដែលបានលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតចូលក្នុងទឹកព្រែកពីសំណាក់ជនឆ្លៀតឱកាស និងមិនស្គាល់អត្តសញ្ញាណ នៅចំណុចស្ពានអូរកញ្ឆែត ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ជាលទ្ធផលក្រុមការងារបានចុះដល់ទីតាំងធ្វើការរុះរើសំភារៈឈើ និងកម្ទេចចោលនៅហ្នឹងកន្លែង។

បើតាមការបញ្ជាក់ពីលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ប្រតិបត្តិការនេះនឹងបន្តដូចភ្លៀងរលឹម ដោយមិនអនុញ្ញាតអោយមានការទន្ទ្រានយកដីសាធារណៈមកធ្វើជាកម្មសិទ្ធឯកជននោះទេ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×