ខេត្តកំពង់ចាម : នៅក្រោមម្លប់ដើមលឿងរាជ្យ យុវជនចំនួន២នាក់ហ្នឹងយុវតីម្នាក់ បានអង្គុយទន្ទេញមេរៀនក្រោយពីទទួលទានអាហារថ្ងៃត្រង់រួចនាថ្ងៃទី៨តុលា ឆ្នាំ២០២៤។ដែលមានទីតាំងស្ថិតនៅផ្លូវកែងបំបែកជាបួនខាងត្បូងវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដោយសារជីវភាពមិនសូវសម្បូរលុយដេកផ្ទះសំណាក់ដូចគេសុខចិត្តអង្គុយរៀនក្រោមម្លប់ឈើ ហើយប្រឡងចប់ពេលល្ងាចនិងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ មនុស្សព្រឹកថ្ងៃទី៩ តុលា និងឲ្យឪពុកឌុបមកម្ដងទៀត។
យុវសិស្សគាន់ សុធានិត រៀនថ្នាក់ទី១២ “A”នៃវិទ្យាល័យតាមាង ស្រុកកំពង់សៀម បានរៀបរាប់ឲ្យដឹងថា: រូបគេត្រូវបានឪពុកបង្កើតឈ្មោះគឹមស្រាន់ អាយុជាង៥០ឆ្នាំ បានឌុបតាមម៉ូតូចេញពីផ្ទះនាព្រឹកព្រលឹមស្រាងៗថ្ងៃទី ៨តុលា ដើម្បីធ្វើដំណើរឆ្ពោះមកកាន់មណ្ឌលប្រឡងនៅវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម។ ដោយសារកត្តាជីវភាពខ្វះខាតផងនោះរូបគេបានដាក់បាយសម្លនៅចានស្រាក់ សម្រាប់យកមកទទួលទានអាហារថ្ងៃត្រង់ នៅក្រោមម្លប់ឈើនៅជ្រុងខាងត្បូងវិទ្យាល័យព្រះសីហនុ ជាប់នឹងស្តាតបាល់ទាត់ក្រុងកំពង់ចាម។
យុវជនរូបនេះបានប្រាប់បន្តឲ្យដឹងទៀតថា ចំពោះចំណាត់ថ្នាក់ប្រចាំខែវិញគេរៀនបានលេខជាង១០ ក្នុងចំណោមសិស្ស៣១នាក់ ហើយវិញ្ញាសាផ្នែកវិទ្យាសាស្ត្រ ដែលត្រូវត្រៀមប្រឡងក្នុងនោះរួមមាន÷ ប្រវត្តិវិទ្យា ជីវវិទ្យា រូបវិទ្យាគីមីវិទ្យា គណិតវិទ្យា ភាសាខ្មែរនិងភាសាអង់គ្លេស ។ចំពោះព្រឹកថ្ងៃដំបូងប្រលងមានប្រវត្តិវិទ្យានិងជីវវិទ្យា សម្រាប់វិញ្ញាសាទាំងពីរនេះរូបគេគិតថារាងលំបាកបន្តិច។បន្ទាប់ពីដល់ម៉ោងចេញសម្រាកវេលាម៉ោង១០ហ្នឹង៣០ នាទីព្រឹក ក៏បានដើរឆ្ពោះមកទិសខាងត្បូងកែងនិងស្តាតបាល់ទាត់ក្រុងកំពង់ចាម ដែលឪពុកបានរង់ចាំនៅទីនោះ។
បន្ទាប់ពីអង្គុយលើកៅស៊ូតង់បាត់ហត់ក៏រៀបចំទទួលទានអាហារថ្ងៃត្រង់ជុំគ្នាជាមួយឪពុក ហើយក៏មានមិត្តរួមថ្នាក់ពីរនាក់ទៀត បានអង្គុយទន្ទេញមេរៀនក្រោមម្លប់ឈើ ដើម្បីត្រៀមចូលប្រឡងនាពេលរសៀល ។សូមបញ្ជាក់ថាដោយកត្តាជីវភាពរបស់គេខ្វះខាតគ្រូគ្រូបានហៅទៅរៀនគួរដោមិនយកកម្រៃនោះទេ ពេលខ្លះគ្មានទាំងលុយចាក់សាំងទៅរៀនទៀតផង សម្រាប់ធ្វើដំណើរតាមម៉ូតូ។ ចំពោះវិញ្ញាសាទាំងអស់នេះរូបគេមានជំនឿយ៉ាងមុតមាំថាសង្ឃឹមប្រឡងជាប់៧០ % ក្នុងចំណោមនោះភាសាអង់គ្លេសមិនមានបញ្ហាចោទទេព្រោះគេបានរៀនសិក្សាតាំងពីនៅកុមារមកម្ល៉េះ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី