Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ក្រោលគោ

spot_img

​ខេត្ត​ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ១២​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ថ្លែងអំណរគុណ​ដល់ ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់ឆ្នោត​នៅ​ភូមិ​ខួច ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្ហ​ស្វាយរៀង ។

​នៅក្នុង​ឱកាស​នោះ​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ដ៏​ច្រើន​លើសលប់​ក្នុង អា​ណ្តិ​ទី​៦​នេះ​។

លោកជំទាវ​ក៏​បាន​បន្តទៀតថា ជ័យជំនះ​នេះ​គឺ​បានមកពី ទី​១. ការគាំទ្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ ទី​២. គណបក្ស​ប្រជាជន​កម្ពុជា​មាន​គោលនយោបាយ​ដ៏​ច្បាស់លាស់ ១១​ចំណុច ក្នុង​ការដឹកនាំ និង​អភិវឌ្ឍ​ប្រទេសជាតិ ទី​៣. ប្រជាប្រិយភាព​របស់​ស​ម្តេច​តេជោ ហ៊ុន សែន ទាំង​ក្នុង​ឆាក​ជាតិ អន្តរជាតិ រួមជាមួយ​នឹង​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្ត្រីរាជការ​​និងកងក​ម្លាំង​ប្រដាប់​អាវុធ​​គ្រប់​ប្រភេទ​។​

​លោក​ជំ​ទា​ក៏បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​ត្រូវ​យ​ចិត្ត​ទុកដាក់​បន្ថែមទៀត​ក្នុងការ​ធ្វើ​អំពើ​ល្អ ផ្តល់​សេវា​សាធារណៈឲ្យ​បាន​កាន់​ល្អ ពង្រឹង​ណ្តា​ប់​ធ្នាប់ សន្តិសុខ​សង្គម នៅក្នុង មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​ក៏​ត្រូវ​ទប់ស្កាត់​ឲ្យបាន​នូវ​បងតូច បងធំ និង​ទប់ស្កាត់​នូវ​ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន ដើម្បី​សេចក្តីសុខ​នៅក្នុង​មូលដ្ឋាន​ផងដែរ​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×