ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំលេីកទីពីរហេីយ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយដែលមិនមានអាសន:ក្នុងសភា តែអាចជួបជាមួយគ្នា ដោយប្រេីប្រាស់យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់បេីកឱកាសឱ្យតំណាងបណ្តាគណបក្សនយោបាយ អាចផ្តល់មតិយោបល់ ឬធាតុចូលផ្សេងៗជាមួយរាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី