Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៏ និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់​ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ហៅកាត់ថា RISEAP។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមាន​ការ​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គការ RISEAP និងថ្នាក់ដឹកនាំសាសនាឥស្លាម​នៅកម្ពុជា​ផង​ដែរ។

សូមបញ្ជាក់ថា អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ជាអង្គការក្រៅរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ១៩៨០ ដឹកនាំដោយ Tunku Abdul Rahman Putra al-Haj អតីតនាយករដ្ឋមន្ត្រីទី១ម៉ាឡេស៊ី (១៩៨០-១៩៨៨) បន្ទាប់មក Datuk Patinggi Abdul Taib Mahmud អតីតអភិបាល និងជាអភិបាលរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ (១៩៨៩-២០២៣) បច្ចុប្បន្នដឹកនាំដោយ Datuk_Patinggi Tan Sri (Dr) Abang Haji Abdul Rahman Zohari Bin Tun Datuk Abang Haji Openg ជាអភិបាលរដ្ឋសហព័ន្ធ និង ជាប្រធានគណបក្ស Parti Pesaka Bumiputera Bersatu (PBB) និងប្រធាន គណបក្សចម្រុះ Gabungan Part Sarawak (GPS)។

បច្ចុប្បន្ននេះអង្គការ RISEAP មានសមាជិកតំណាងចំនួន ២៥ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ។

សន្និបាតលើកទី២០ ដែលរៀបចំឡើងនៅកម្ពុជា មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូជាប្រទេសសមាជិកទាំង ២៥ប្រទេស ចំនួន ១៥០នាក់ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ និងថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមចំនួន ៨៥០នាក់ សរុបប្រមាណ១,០០០នាក់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×