Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ ចេញសេចក្តីថ្លែងការណ៍ស្តីពី ករណីលោកយាយអាយុ ៨២ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារនៅខេត្តតាកែវ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ, អ្នកនាំពាក្យក្រសួងយុត្តិធម៌ សង្កេតឃើញមានការបន្តចុះផ្សាយ និងធ្វើ អត្ថាធិប្បាយ ទាក់ទងនឹងករណីលោកយាយអាយុ ៨២ឆ្នាំ ឈ្មោះ ជុំ យ៉េន ដែលត្រូវបានសាលាដំបូងខេត្តតាកែវ ផ្តន្ទាទោសដាក់ពន្ធនាគារ ដោយនៅក្នុងការចុះផ្សាយទាំងនេះ ក៏មានដែរ ការចុះផ្សាយនូវរូបភាពរបស់ចៅក្រម ដោយភ្ជាប់ជាមួយនូវពាក្យជេរប្រមាថ បង្កការប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់បុគ្គល។

ពាក់ព័ន្ធនឹងករណីនេះ, អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនសាធារណជនជ្រាបថា លោកយាយ ជុំ យ៉េន រួមជាមួយនឹងឈ្មោះ ជុំ រុំ និងឈ្មោះ ទេព កោសល ត្រូវបានសាលាដំបូងខេត្តតាកែវផ្តន្ទាទោស ដាក់ពន្ធនាគារម្នាក់ៗ ៨ខែ ទាក់ទងនឹងបទល្មើសដែលអ្នកទាំង ៣ នេះ ពុំអនុវត្តតាមសេចក្តីសម្រេចស្ថាពរ របស់តុលាការ ហើយថែមទាំងបានធ្វើការវាយបំផ្លិចបំផ្លាញរបង និងសម្ភារផ្សេងទៀតរបស់ឈ្មោះ សាន់ ភួង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ តុលាការបានសម្រេចអំពីករណីសំណុំរឿងនេះ ដោយអនុវត្តទៅតាម នីតិវិធីជាធរមាន រហូតដល់សាលក្រមបានចូលជាស្ថាពរ។

នៅក្នុងសំណុំរឿងនេះ, បន្ទាប់ពីសាលក្រមបានចូលជាស្ថាពរ, លោកយាយ ជុំ យ៉េន បានប្រើប្រាស់ សិទ្ធិតាមផ្លូវច្បាប់ ដោយបានដាក់ពាក្យបណ្ដឹងសើរើទៅកាន់តុលាការកំពូល ហើយសភាព្រហ្មទណ្ឌតុលាការកំពូល តាមរយៈដីកាសម្រេចចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ក៏បានទទួលយកបណ្ដឹងសើរើនេះរួចហើយដែរ ដើម្បីបញ្ជូនទៅសភាពេញអង្គនៃតុលាការកំពូលចាត់ការជាសមត្ថកិច្ច។ បន្ថែមពីនេះទៀត, សភាព្រហ្មទណ្ឌ តុលាការកំពូលក៏បានសម្រេចផងដែរ ព្យួរការអនុវត្តទោសលើលោកយាយ ជុំ យ៉េន ដែលជាការបើកផ្លូវឱ្យមាន ការដោះលែងលោកយាយចេញពីពន្ធនាគារនៅថ្ងៃដដែលនោះ។ ការសម្រេចរបស់តុលាការកំពូលព្យួរ ការអនុវត្តទោសលើលោកយាយ ជុំ យ៉េន ត្រូវបានធ្វើឡើង ដោយផ្អែកលើគោលការណ៍មនុស្សធម៌ ក៏ប៉ុន្តែ ការសម្រេចលើអង្គសេចក្តីជាយ៉ាងណា តុលាការកំពូលនៅមិនទាន់សម្រេចនៅឡើយទេ។

នៅក្នុងសង្គមនីតិរដ្ឋ, ការដោះស្រាយបញ្ហាដោយប្រើយន្តការច្បាប់បែបនេះ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គម ពិសេស ដើម្បីធានាបាននូវទំនាក់ទំនងសង្គមប្រកបដោយសណ្តាប់ធ្នាប់។ រាប់ និងបីតិវិធីជាសាធារណៈលើបុគ្គល គឺមិនត្រឹមតែធ្វើឱ្យដឹងទម្លាប់ ដូចនេះ អ្វីៗត្រូវអនុវត្តទៅតាមច្បាប់ និងនីតិវិធីជាធរមាន ទៅតាមគន្លងនៃសង្គមនីតិរដ្ឋ។ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ សូមរំលឹកជូនថា សេចក្តីថ្លៃថ្នូររបស់បុគ្គល និងប៉ះពាល់ទៅដល់វប្បធម៌នៃការគោរពគ្នាទៅវិញទៅមក ដែលជាទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ប្រជាជាតិខ្មែរនោះទេ ក៏ប៉ុន្តែ វាក៏ជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសតាមច្បាប់ផងដែរ។
អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មាន និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងសូម ទុកឱ្យតុលាការកំពូលដោះស្រាយសំណុំរឿងនេះ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីធានាឱ្យបាននូវ ការសម្រេចសេចក្តីដោយត្រឹមត្រូវ និងយុត្តិធម៌ ដោយផ្អែកទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងក្នុងសំណុំរឿង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×