កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៧:៥១នាទី ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានចោរឆក់ទូរស័ព្ទដៃនៅលេីផ្លូវជាតិលេខ៥១ សមត្ថកិច្ចបានគោរពរាយការណ៍និងទទួលបានបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ អោយកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បេីកការស្រាវជ្រាវបន្ទាន់។
ជាក់ស្ដែងលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បានដឹកនាំចុះប្រតិបត្ដិការស្រាវជ្រាវផ្ទាល់និងឈានទៅកំណត់មុខសញ្ញាបានម្នាក់ដែលជាជនសង្ស័យប្រព្រឹត្ដក្នុងសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះភេទស្រី ទាំងពីរនាក់ ។
ទូរស័ព្ទដៃ ម៉ាក IPhone 11 Pro max ពណ៍ប្រផេះ របស់ជនរងគ្រោះដែលត្រូវបានជនសង្ស័យឈ្មោះ អ៊ុ ចំរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងគង ឃុំត្រពំាងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វេីសកម្មភាពឆក់នោះត្រូវបានរកឃេីញភ្លាមៗនៅជាមួយជនសង្ស័យ។
សមត្ថកិច្ចបន្ដការសាកសួររហូតឈានទៅកំណត់បានមុខសញ្ញាដែលធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរបស់ ជនរងគ្រោះម្នាក់ទៀត ម៉ាក IPhone 11Pro max ពណ៍ទឹកសមុទ្រ កាលពីពេលថ្មីៗនេះនៅចំណុចដូចគ្នា ម្ដុំផ្លូវជាតិលេខ៥១។
សមត្ថកិច្ចបន្ដឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀតឈ្មោះ ប៉ូច វិច្ឆកា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាក ក្រោយធ្វេីសកម្មភាពឆក់ទូរស័ព្ទរួច បានយកទៅលក់នៅរាជធានី ភ្នំពេញ។
ដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកហុងដា ពណ៍ទឹកមាស គ្មានផ្លាកលេខ និងទូរស័ព្ទដៃ១គ្រឿង ម៉ាក IPhone 11Pro max ពណ៍ប្រផេះ រីឯទូរស័ព្ទដៃ១គ្រឿងទៀត ម៉ាក IPhone 11Pro max ពណ៍ទឹកសមុទ្រ លក់បាត់ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ រួមជាមួយវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺចំណាត់ការនីតិវិធីបន្ដ៕រក្សាសិទ្ធដោយ៖សុទ្ធលី