អនុក្រឹត្យស្តីពីគោលការណ៍និងបទប្បញ្ញត្តិនៃការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីធានាឱ្យមានការឯកភាពគ្នាជាស្តង់ដារួមក្នុងការប្រើលេខកូដសម្គាល់ភូមិសាស្ត្រទូទាំងប្រទេស និងមានវិសាលភាពអនុវត្តចំពោះរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។
៤ ធ្នូ ២០២៤
សម្រេច៖
ជំពូកទី១
បទប្បញ្ញត្តិទូទៅ
មាត្រា១.. អនុក្រឹត្យនេះកំណត់អំពីគោលការណ៍និងបទប្បញ្ញត្តិនៃការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក្នុងគោលបំណងដើម្បីធានាឱ្យមានការឯកភាពគ្នាជាស្តង់ដារួម ក្នុងការប្រើលេខកូដ សម្គាល់ភូមិសាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា។
មាត្រា២ ..អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។
ជំពូកទី២
គោលការណ៍នៃការកំណត់និងទម្រង់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ នៃព្រះរាជាណាចក្រកម្ពុជា
មាត្រា៣.. លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំ តាមគោលការណ៍និងទម្រង់ ដូចខាងក្រោម៖
រាជធានី ខេត្ត ត្រូវមានលេខកូដសម្គាល់២ខ្ទង់
- ក្រុង ស្រុក ខណ្ឌ ត្រូវមានលេខកូដសម្គាល់៤ខ្ទង់
- ឃុំ សង្កាត់ ត្រូវមានលេខកូដសម្គាល់៦ខ្ទង់
- ភូមិ ត្រូវមានលេខកូដសម្គាល់៨ខ្ទង់។
ទម្រង់គំរូលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
មាត្រា៤ ..ក្នុងករណីមានការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិថ្មី នោះលេខកូដសម្គាល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិបង្កើតថ្មី ត្រូវកំណត់តាមលំដាប់បន្ទាប់ពីលេខកូដសម្គាល់ចុងក្រោយនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមានស្រាប់ ស្របតាមគោលការណ៍និងទម្រង់លេខកូដសម្គាល់ ដូចមានចែងក្នុងមាត្រា៣នៃអនុក្រឹត្យនេះ។
មាត្រា៥ .. ក្នុងករណីមានការលុបចោលខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ លេខកូដសម្គាល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលត្រូវបានលុបចោលនោះ មិនត្រូវបានយកទៅប្រើទៀតឡើយ។ លេខកូដសម្គាល់ ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិចំណុះខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ដែលបានលុបចោល ត្រូវកំណត់ជាថ្មី តាមលំដាប់បន្ទាប់ពីលេខកូដសម្គាល់ចុងក្រោយនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបាន ទទួល ស្របតាមគោលការណ៍និងទម្រង់លេខកូដសម្គាល់ ដូចមានចែងក្នុងមាត្រា៣នៃអនុក្រឹត្យនេះ។
មាត្រា៦ ••ក្នុងករណីមានការកែប្រែព្រំប្រទល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ការកំណត់លេខកូដ សម្គាល់ ត្រូវអនុវត្តដូចខាងក្រោម៖
ក្នុងករណីមានការកែប្រែព្រំប្រទល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដោយធ្វើការ កាត់យកភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ឬខណ្ឌនៃភូមិសាស្រ្តរាជធានី ខេត្ត នោះភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ឬខណ្ឌដែលបានកាត់នោះ ត្រូវកំណត់លេខកូដសម្គាល់ថ្មីតាមលំដាប់បន្ទាប់ពីលេខកូដសម្គាល់ ចុងក្រោយនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ស្របតាមគោលការណ៍និងទម្រង់ លេខកូដសម្គាល់ ដូចមានចែងក្នុងមាត្រា៣នៃអនុក្រឹត្យនេះ
ក្នុងករណីមានការកែប្រែព្រំប្រទល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដោយធ្វើការ បំបែក នោះលេខកូដសម្គាល់ភូមិសាស្រ្តចាស់ត្រូវបានលុបចោល។ ភូមិសាស្ត្រដែលត្រូវបំបែក ត្រូវ កំណត់លេខកូដសម្គាល់ថ្មីតាមលំដាប់បន្ទាប់ពីលេខកូដសម្គាល់ចុងក្រោយនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ស្របតាមគោលការណ៍និងទម្រង់លេខកូដសម្គាល់ ដូចមានចែងក្នុងមាត្រា៣ នៃអនុក្រឹត្យនេះ។
មាត្រា៧..ក្នុងករណីមានការកែប្រែឈ្មោះខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ លេខកូដសម្គាល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលត្រូវបានកែប្រែឈ្មោះថ្មីនោះ ត្រូវរក្សាទុកដដែល។
ជំពូកទី៣
ការដាក់ឱ្យប្រើ ការកែសម្រួល និងការលុបលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ នៃព្រះរាជាណាចក្រកម្ពុជា
មាត្រា៨ ..ការដាក់ឱ្យប្រើ ការកែសម្រួល និងការលុបលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង ភូមិ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជំពូកទី៤ អន្តរប្បញ្ញត្តិ
មាត្រា៩ ..រាល់ឯកសារផ្លូវការ ដែលមានភ្ជាប់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមានមុនការដាក់ឱ្យប្រើលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដោយប្រកាស អន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្របតាម មាត្រា៨នៃអនុក្រឹត្យនេះ ត្រូវបន្តប្រើរហូតដល់អស់សុពលភាពឬមានការផ្លាស់ប្តូរថ្មី៕ រក្សាសិទ្ធដោយ៖សុទ្ធលី