Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង់តិច ចំណេញច្រើន! ទិញផ្ទះបង់អត្រាការប្រាក់ត្រឹមតែ 8% ប៉ុណ្ណោះក្នុង 1ឆ្នាំ ជាមួយ បុរី មេគង្គ លែន ផ្ទាល់ ថែមទាំងទទួលបានឡានទំនើបជាច្រើនគ្រឿងភ្លាមៗ និងការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់!

(ភ្នំពេញ)៖ បង់តិច ចំណេញច្រើនក្នុងឱកាសបុណ្យណូអែលពី បុរី មេគង្គ លែន! ប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានសម្រាប់ការលក់បំណាច់ឆ្នាំ2024 នេះនឹងមានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែធ្នូ ដែលមានការផ្តល់ជូនយ៉ាងពិសេសដូចជា៖
• បង់អត្រាការប្រាក់ត្រឹមតែ 8% ប៉ុណ្ណោះក្នុង 1ឆ្នាំ ជាមួយបុរីផ្ទាល់
• ទទួលបានកំពូលរថយន្ត OFF-ROAD JETOUR TRAVELLER T2 ឬ រថយន្តទំនើបស៊េរី JETOUR DASHING 2024 ភ្លាមៗ (សម្រាប់ប្រភេទវីឡាទោល)
• ការបញ្ចុះតម្លៃជាច្រើនសន្ធឹកសន្ធាប់រហូតដល់ 50,000 ដុល្លារភ្លាមៗ សម្រាប់ប្រភេទផ្ទះផ្សេងៗទៀត
• បន្ថែមជូនម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង និង
• រង្វាន់ធំចុងក្រោយគឺឱកាសឈ្នះរថយន្តទំនើប ROLLS ROYCE ពីការចាប់សន្លឹកឆ្នោតផ្សងសំណាង ផងដែរ!
លោកអ្នកដែលកំពុងស្វែករកលំនៅឋានប្រកបដោយផាសុកភាព និងប្រណីតភាព នេះជាឱកាសល្អបំផុតសម្រាប់ទិញគេហដ្ឋាននៅ បុរី មេគង្គ លែន។ សម្រាប់ការបង់ផ្ទាល់ជាមួយបុរី អត្រាការប្រាក់ 8% ក្នុង 1ឆ្នាំ គឺមិនតម្រូវការសិក្សាពីចំណូលឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនអញ្ជើញទៅការិយាល័យផ្នែកលក់ទាំង ៣ទីតាំង និងទស្សនាផ្ទះគំរូ ក៏ដូចជាទីតាំងផ្ទាល់ ឬទំនាក់ទំនងមកកាន់លេខ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗។
បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន 3 គម្រោងដូចជា៖ 1. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A, 2. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ 2011 និង 3. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A។
គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំកំពូល និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ដោយ៖ ប្រើប្រាស់បេតុងដែលមានកម្លាំងរហូតដល់ 35MPa ដែលធ្វើឱ្យសំណង់មានភាពធន់រឹងមាំអាចទប់ទល់នឹងកម្លាំងសង្កត់បានខ្លាំង, ប្រើប្រាស់ជញ្ជាំងឥដ្ឋ20 រៀបឥដ្ឋតាន់ 3ជួរ ឥដ្ឋប្រហោង 5ជួរ និងកូវឥដ្ឋកាន់ 1ជួរ ដោយអនុលោមតាមស្តង់ដារបច្ចេកទេស សម្រាប់ជញ្ជាំងជុំវិញផ្ទះ ជញ្ជាំងខណ្ឌពីផ្ទះមួយទៅផ្ទះមួយ និងជញ្ជាំងក្នុងផ្ទះទាំងអស់, ប្រើប្រាស់ផលិតផលការពារជម្រាបទឹកម៉ាក Radcon របស់សហរដ្ឋអាមេរិក រាល់កន្លែងដែលមានផ្ទៃប៉ះជាមួយទឹកដូចជា ផ្ទៃជាន់ដំបូលខាងលើ ផ្ទៃខាងលើនៃល្បាក់ខ្សែទឹក និងវេរ៉ង់ដារខាងមុខជាដើម និងបានរៀបចំរួចជាស្រេចនូវប្រព័ន្ធការពារសត្វកណ្តៀរជូនម្ចាស់ផ្ទះ។
ដើម្បីផ្តល់ជូននូវផាសុកភាព និង សុវត្ថិភាពក្នុងការរស់នៅរបស់អតិថិជន បុរី មេគង្គ លែន បានរៀបចំសួនច្បារធំៗជាច្រើននៅក្នុងគម្រោង ហើយបានបំពាក់ប្រព័ន្ធការពាររួមមាន៖ ការការពារសន្តិសុខ 24ម៉ោង ក្នុងគម្រោងទាំងមូល, ប្រព័ន្ធការពាររន្ទះ, ក្បាលចែកចាយទឹកសាធារណៈ ឬ ហៅថា Water Hydrant, បណ្តាញកាមេរ៉ាសុវត្ថិភាពសាធារណៈសម្រាប់គ្រប់ផ្លូវទាំងអស់នៅក្នុងបុរីទាំងមូល។
ក្រៅពីនេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ បុរី មេគង្គ លែន បានអ៊ុតផ្លូវកៅស៊ូ និងអ៊ុតគំនូស ត្រឹមត្រូវទៅតាមបទដ្ឋានរដ្ឋ ដើម្បីសុវត្ថិភាពចរាចរណ៍ក្នុងបុរី, មានប្រព័ន្ធភ្លើងបំភ្លឺផ្លូវគ្រប់ពេលវេលា, មានបំពាក់ WIFI ឥតគិតថ្លៃដែលមានល្បឿនលឿនដល់ទៅ 100Mbps (សម្រាប់ Download និង Upload), បានរៀបចំប្រព័ន្ធបង្កប់ទុយយោរង់ចាំក្នុងដី និង លើអាកាសដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីនធឺណិតជាច្រើនប្រព័ន្ធចូលមកចែកចាយសេវា, និងបានធ្វើការដំឡើងបង្គោលសេវាទូរសព្ទពីរទីតាំងរួចរាល់ ហើយក៏បានបំពាក់សេវាទូរសព្ទមួយចំនួនផងដែរ។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

×