Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​អភិបាល​ខេត្តកំពង់ស្ពឺ​ ផ្សព្វផ្សាយសារាចរណែនាំ​បញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅតាមបណ្ដាញសង្គមនៅទូទាំងខេត្ដ​

កំពង់ស្ពឺ​ ៖នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ​ មានកិច្ចប្រជុំ​ផ្សព្វផ្សាយសារាចរណែនាំស្តីពីការ​បញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់​ នៅតាមបណ្តាញ​សង្គម​ ក្រោមអធិបតីភាព​ ឯកឧត្តម​បណ្ឌិត​ ជាម ចន្ទ័សោភ័ណ អ​ភិ​បាល​ នៃគណៈអភិបាល​ ខេត្តកំពង់ស្ពឺ​ អញ្ជើញ​ចូលរួម​ពីសំណាក់​ ឯកឧត្តម​ អភិបាល​រងខេត្ដ​ ទទួល​បន្ទុក​ លោកស្នងការ​ នគរបា​ល​ ខេត្ត​ លោកមេបញ្ជាការ​ ក​ងរាជអាវុធហត្ថ​ លោកអភិបាល​ ក្រុង​ ស្រុក​ លោក​ លោកស្រី​ មន្ទីរ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

ឯកឧត្ដម​ បានលើកឡើងថា បច្ចុប្បន្ននៅតាមបណ្តាញសង្គ​មមួយចំនួនបាននិងកំពុងអូសទាញប្រជាពលរដ្ឋឱ្យចូល​លេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ឬអនឡាញ តាមរយៈការផលិតរូបភាពនិងមាតិកាល្បែងស៊ីសង។នៅក្នុងសកម្មភាពផ្សព្វផ្សាយនិងចែករំលែកបន្ត(Share)អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះក៏មានការចូលរួមពីបុគ្គល​មានប្រជាប្រិយភាពនិងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមាន ការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាពវីដេអូ និងមាតិកាទាំង​នោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម។

ដោយសារតែវិបត្តិ និងការលង់ខ្លួ​ននិងល្បែងអនឡាញ មា​នបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានហក់ឬបង្ខំចិត្តទៅខ្ចីប្រាក់ពីកម្ចីអនឡាញ ដែលក្នុង​នោះអ្នកដាក់កម្ចីនេះគឺជាជ​នបរទេស បានយកអត្រាការប្រាក់ដ៏ច្រើនលើសលប់ ដោ​យក្នុងនោះខ្លះមានអត្រាការប្រាក់២០ដុល្លា ទៅ៥០ដុល្លាក្នុងកម្ចី១០០ដុល្លាដើម្បីទ្រទ្រង់មុខរបរនិងដើម្បីដោះបំណុ​លដែលខ្ចីលេងល្បែងអនឡាញ។ហើយដោយសារតែអត្រាការប្រាក់ខ្ពស់ពេកនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្លះវ័ណ្ឌកដោះមិនរួច ហើយខ្លះហ៊ានដល់ទៅបញ្ចប់ជីវិតដើម្បីគេចវេសពីបំណុលនេះទៀតផង។

ដើម្បីពង្រឹងលើកិច្ចការនេះ អភិបាលខេត្តកំពង់ស្ពឺ​ បានណែ​នាំទៅដល់សមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវបង្កើនប្រសិទ្ធិភាពនៃការផ្សព្វផ្សាយឱ្យបានទូ​លំទូលាយពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងគ្រប់ប្រភេទ ទាំងល្បែងអនឡាញ ល្បែងនៅតាមផ្ទះដោយក្នុងនោះល្បែងបៀស៊ីគូរថៃក៏ចាត់ចូលជាល្បែងស៊ីសងដូចគ្នាដែរ។ទន្ទឹមនិងការផ្សព្វផ្សាយនេះដែរ សមត្ថកិច្ចនិងអាជ្ញាធរក្រុង-ស្រុកក៏ត្រូវបន្តពិនិត្យតាមដាននូវរាល់សកម្មភាព​នៃទីតាំងបើកល្បែង ពិនិត្យរាល់ឯកសារពាក់ព័ន្ធ ផ្ទាំងប៉ាណូដែលបង្កប់ស្លាកសញ្ញាល្បែងនិងចាត់វិធានការឱ្យបានតឹងរឹងលើការទប់ស្កាត់ បង្ក្រាបឱ្យបាន ក្នុងនោះមន្ត្រីតុលាការត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរដល់អ្នកលេងល្បែងទាំងអស់នោះដើម្បីឱ្យមានការរាងចាល។ជាងនេះនៅរាល់ការបើកឱ្យមានការកម្សាន្តរាត្រី រដ្ឋបាលខេត្តនិងអង្គភាពពាក់ព័ន្ធក៏ត្រូវតាមដាននិងបញ្ឈប់រាល់សកម្មភាពរបស់តារាល្បីៗដែលឆ្លៀតឱកាសផ្សព្វផ្សាយពីល្បែងស៊ីសង ឆែក​មើលនិងរកឱ្យឃើញចំពោះបណ្តាញសង្គមណាដែលផ្សព្វផ្សាយពីល្បែង ក្នុងករណីរកឃើញថាការផ្សាយចេញធ្វើឡើងក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ សមត្ថកិច្ចត្រូវចាត់វិធានការបង្ក្រាបភ្លាមដោយមិនត្រូវទុកយូរឡើយ។

ទន្ទឹមនិងនេះដែរអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថា ចំពោះអធិការនិងអាវុធហត្ថមូលដ្ឋានក្រុង-ស្រុកទាំង៩ត្រូវអនុវត្តឱ្យបានក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងករណីរកឃើញថា អធិការនិងអាវុធហត្ថមូលដ្ឋានក្រុង-ស្រុកមានការជាប់ពាក់ព័ន្ធនិងការបើកលេងល្បែងស៊ីសងគ្រប់ប្រភេទនិងត្រូវទទួ​លរងនូវទោសទណ្ឌតាមផ្លូវច្បាប់ដោយមិនមានការលើក​លែង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×