Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកវេទិកាជាមួយម្ចាស់ស្ថានីយវិទ្យុនិងទូរទស្សន៍ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីស្វះស្វែងរកដំណោះស្រាយរួមគ្នា

ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ឯកឧត្តមនេត្រ ភក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញបើកវេទិកាជាមួយម្ចាស់ស្ថានីយវិទ្យុនិងទូរទស្សន៍ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីស្វះស្វែងរកដំណោះស្រាយរួមគ្នា ធានាឱ្យបាននូវនិរន្តរភាពនៃដំណើរការប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណនិងប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងបរិបទឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំពោះមុខនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រឈមមុខនឹងការប្រកួតប្រជែងខ្ពស់ និងការធ្លាក់ចុះចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ ប្រឈមមុខនឹងបញ្ហាទាំងនេះ ទើបក្រសួងព័ត៌មានបានរៀបចំវេទិកា ជំនួបជាមួយម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីខិតខំរិះរកដំណោះស្រាយរួមគ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី