សៀមរាប ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញជាអធិបតីក្នុងពិធីព្យុហយាត្រានៃព្រឹត្តិការណ៍«រំលឹកគុណអង្គរ»មានការចូលរួមពីសិស្សានុសិស្ស ចំនួន១២០០នាក់ ដែលចាប់ផ្តើមចេញពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប ។
កម្មវិធីដង្ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរពិធីបុណ្យ«រំលឹកគុណអង្គរ» ដ៏មានសារសំខាន់សម្តែង ចំណាប់អារម្មណ៍ចំពោះពាក្យស្លោកគោល អរគុណអង្គរ និងអរគុណសន្តិភាព ភ្ជាប់ដោយខ្លឹមសារថែរក្សាបរិស្ថាន និងផ្សេងៗ។
ព្យុហយាត្រានេះ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរគ្រប់ជំនាន់បានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ៕រក្សាសិទ្ធដោយ៖សុទ្ធលី