កំពង់ស្ពឺ៖ កាលពីថ្ងៃទី ១៥-១២-២០២៤ វេលាម៉ោង ១៣ និង៣០នាទី អនុវត្តតាមបទបញ្ជា លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយនគរបាលស្រុកភ្នំស្រួច បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)នៅចំណុចចំការស្វាយ ស្ថិតភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បង្រ្កាបនិងឃាត់ខ្លួនអ្នកលេង ០៨នាក់ ក្នុងរង្វង់ប្រតិបត្ដិការ៖ ១-ឈ្មោះ កង សំណាង ភេទប្រុស អាយុ ៥៣ ឆ្នាំមុខរបរ បាញ់ថ្នាំស្វាយ រស់ភូមិសែនរុងរឿងបី ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា (ជាអ្នកលេង) ២-ឈ្មោះ សុខ ទាម ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ រតផម៉ូតូឌុប រស់នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង) ៣-ឈ្មោះ សូត្រ ចិន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិ ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង) ៤-ឈ្មោះ ស សារិទ្ធ ភេទប្រុស អាយុ៥០ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់ភូមិ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង) ៥.ឈ្មោះ ហែម អ៊ុច ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ ចាំចំការ រស់នៅភូមិ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង)
៦.ឈ្មោះ ជា រី ភេទប្រុស អាយុ ៥៨ មុខរបរ រត់ឌុប រស់នៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង) ៧.ឈ្មោះ វ៉ា គឹមសេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កម្មករបាញ់ថ្នាំស្វាយ រស់នៅភូមិសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង)និង ៨.ឈ្មោះ ហៀង រតនា ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ រត់ឌុប រស់នៅភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង)
ដកហូត : មាន់ចំនួន ០៤ក្បាល (ងាប់) ជញ្ជីងថ្លឹងមាន់១ ស្កុតរុំជើងមាន់មួយចំនួន ជាលគ្របមាន់ ៤ កៅអីជ័រ ១០ ម៉ូតូ ២៩គ្រឿង ទូរស័ព្ទ ៦ គ្រឿង ។
បញ្ជាក់ទីតាំងសង្វៀនជល់មាន់នេះមានចម្ងាយឆ្ងាយពីផ្លូវជាតិនិងភូមិរបស់ពលរដ្ឋ ស្ថិតនៅក្នុងដីចម្ការស្វា យអែមព្រៃឬស្សី លក្ខណៈអំណោយផលគឺមានអ្នកយាមមេីលផ្លូវចូលនិងផ្ដល់សញ្ញាអោយអ្នកខាងក្នុងសំណូមពរបងប្អូនពលរដ្ឋកុំប្រព្រឹត្ដអំពើដែលច្បាប់ហាមឃាត់ ល្បែងនាំមកជាអំពើហិង្សានិងបង្កើតជាអំពើចោរកម្មផ្សេងៗ តាមរយៈប្រភពល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់អោយតែល្បែង( អាណត្តិនេះអ្នកមិនអាចគេចរួចបានទេ)៕ រក្សាសិទ្ធដោយ៖សុទ្ធលី





