កំពង់ធំ ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីនគរបាលម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលមានការចោទថា បានប្រើអំពើហឹង្សាលើប្រជាពលរដ្ឋនោះ ពេលនេះត្រូវបានកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងនាំខ្លួនមន្ត្រីនគរបាលរូបនេះ ដើម្បីសាកសួរ និងបន្តនីតិវិធីស្រាវជ្រាវ ព្រមទាំងផ្អាកការងារបណ្តោះអាសន្ន ផងដែរ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំសូមគោរពជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មាន និងបងប្អូនអ្នកនិយមលេងបណ្តាញសង្គម ឱ្យបានជ្រាបថាៈ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានសង្កេតឃើញបណ្តាញសង្គម និងសារព័ត៌មានមួយ ចំនួនបានចុះផ្សាយ នូវវីដេអូរឃ្លីប ដោយចោទប្រកាន់ ថាសមត្ថកិច្ចនគរបាល នៃស្នងការស្នង ការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើអំពើហឹង្សាលើប្រជាពលរដ្ឋ ក្រោយពីទទួលបាន ព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានចាត់ តាំងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាខេត្ត ចុះសហការជាមួយ អធិការដ្ឋាននគរបាល ស្រុកបារាយណ៍ ដើម្បីធ្វើការស្រាវជ្រាវ និងបាននាំខ្លួនមន្ត្រីនគរបាលដែលទទួលរងការចោទ ប្រកាន់ខាងលើមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងបន្តនីតិវិធីស្រាវជ្រាវ ព្រម ទាំងផ្អាកការងារបណ្តោះអាសន្ន ។
ដូចនេះសូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសាព័ត៌មាន និងបងប្អូននិយម លេងបណ្តាញសង្គម ដែលបានផ្តល់ព័ត៌មានដល់សមត្ថកិច្ច ក្នុងការចាត់វិធានការ បង្ក្រាបបទ ល្មើសបានទាន់ពេលវេលា៕រក្សាសិទ្ធដោយ៖សុទ្ធលី