ខេត្តព្រះសីហនុ-បុរសជនជាតិចិនម្នាក់ដែលបាត់ខ្លួនពេលលិចអូបរ័ចម្លងមួយគ្រឿងម្តុំមុខឆ្នេរហាវៃ ក្នុងក្រុងព្រះសីហនុកាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បច្ចុប្បន្នបានស្លាប់ហើយ ដោយរកឃើញសាកស.ពជនរ ងគ្រោះនៅវេលាម៉ោងជិត១រសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្រោយសាកសពជនរងគ្រោះអណ្តែតនៅចំណុចមុខផែចាស់ ឆ្ងាយពីកន្លែងកើតហេតុប្រហែល១,៥០០ម៉ែត្រ ។
ជនរងគ្រោះឈ្មោះ CHEN WENBIAO ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ២៥-១២-១៩៩៣ ។ សាកសពជនរ ងគ្រោះត្រូវបានសមត្ថកិច្ចចាត់ចែងដឹកតាមរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ យកទៅរក្សាទុក ដើម្បីនគរបាលបច្ចេកទេសវិទ្យាសាស្ត្របន្តនីតិវិធី ។
អូប័រចម្លងភ្ញៀវចេញពីទូកបេអឺដឹកភ្ញៀវទេសចរស្ទូចត្រីមួយគ្រឿងបានលិច នៅម្តុំមុខឆ្នេរហាវៃ ហើយភ្លាមៗម្ចាស់ទូកបានជួយសង្គ្រោះភ្ញៀវដែលជាជនជាតិចិនបានចំនួន ១៦នាក់(ស្រីចំនួន៦នាក់) និងបាត់ខ្លួន ផោ,១នាក់ភេទប្រុស(សាកសព) ដែលទើបរកឃើញនេះ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី