រដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៩នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ។ សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភាបានអនុម័តមាន៖
១-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័យយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្ដីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្ដីពីការឧបត្តម្ភធនជលផល។
២-សេចក្ដីព្រាងច្បាប់ស្ដីពី ការដឹកជញ្ជូនតាមផ្លូវទឹក។
៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ អនុសញ្ញាស្តីពីឯកភាវូនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។
៤-សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រម្ពុជា។
៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់ និងឬ ប្រើប្រាស់
៦-សេចក្តីព្រាងច្បាប់ ស្តីពី ប្រព័ន្ធទឹកកខ្វក់។
៧-សេចក្ដីព្រាងច្បាប់ស្ដីពី និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
៨-សេចក្ដីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និង
៩-សេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី