ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលបានឲ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋានបានបង្ក្រាបបទល្មើស៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ក្នុងមូលដ្ឋានខណ្ឌដង្កោ។
លោកអធិការបានបន្តថា ករណីទី១៖ លួចមានស្ថានទម្ងន់ទោសដោយសាការគាស់ទម្លុះទម្លាយ (ប្រើកូនកន្ត្រៃកាត់ហែកយកដែកស័ង្កសីដំបូលឃ្លាំង) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៤នឹង៣០នាទី ត្រង់ចំណុចឃ្លាំងគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ទី១-ឈ្មោះ ង៉ុក ផា ហៅ ជ្រូក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររើស អេតចាយ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ នួន ប៊ុនសាន ហៅ អូន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ (ជនសង្ស័យទាំង០២នាក់មានសារធាតុញៀន)
ករណីទី២៖ លួចមានស្ថានទម្ងន់ទោសដោយសាការប្រើអំពើហិង្សា (ប្រើមួកសុវត្តិភាព និងកាំបិតប៉័ងតោគំរាមប្លន់យកម៉ូតូ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២នឹង៣០នាទី ត្រង់ចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ៖ ទី១-ឈ្មោះ លុច រ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ អុល ប្រុសកា ហៅ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីទី៣៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដុំថ្មគប់ជនរងគ្រោះបណ្តាលឱ្យរងបួសក្បាលធ្ងន់ធ្ងរ) កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០០នឹង៣០នាទីត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖១-ឈ្មោះ ឡុង សារ៉េត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ ថន វណ្ណនាថ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅភូមិ ក្រាំង ស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣-ឈ្មោះ សុខ សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៤-ឈ្មោះ ចំរើន វិបុល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីទី៤៖ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោគប់ជនរងគ្រោះបណ្តាលឱ្យរងរបួសថ្គាម និងកខាងឆ្វេង ធ្ងន់ធ្ងរ) កាលពីថ្ងៃទ៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣នឹង៣០ នាទី ត្រង់ចំណុច ដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១-ឈ្មោះ អុល សំអាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ អុល សំអែម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី