Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះលែង​ទណ្ឌិត ចេញ​ពី​ពន្ធ​ធនាគារ ជា​បុព្វសិទ្ធិ​របស់​សម្តេច​តេជោ ក្នុង​កិច្ច​ស្នើសុំ​ព្រះរាជទាន​ទោស ទៅ​ព្រះមហាក្សត្រ​

spot_img

​ភ្នំពេញ ​៖ លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៨​ខែ​សីហា ឆ្នាំ​២០១៨ តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ បាន​ឆ្លើយតប និង​សំណួរ​របស់​អ្នកសារព័ត៌មាន និង​ប្រិយមិត្ត FB ដែល​លោក ងឿងឆ្ងល់ ចំពោះ​ការដោះលែង​ទណ្ឌិត ចេញ​ពី​ពន្ធ​ធនាគារ នៅក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ​នេះ ។​

​លោក អ្នកនាំពាក្យ បាន​បរិយា​ថា គឺ​អាស្រ័យ​លើ​មូលដ្ឋាន​៖ ១) អំណាច​របស់​នាយករដ្ឋមន្ត្រី តែមួយគត់ ដែល​បាន​ចែង នៅក្នុង​រដ្ឋធម្មនុញ្ញ គឺមាន​តែ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មួយរូប​គត់ ដែលមាន បុព្វសិទ្ធិ ក្នុង​កិច្ច​ស្នើសុំ​ព្រះរាជទាន​ទោស ទៅ​ព្រះមហាក្សត្រ​។ ២) ផ្អែក​ទៅ​លើ​អំណាច​រដ្ឋ និង​ការថ្លឹងថ្លែង នៃ​ដំណើរការ​រដ្ឋ ដែល​រាជរដ្ឋាភិបាល​យល់ឃើញ​ថា ស្ថានភាព សណ្ដាប់ធ្នាប់​សាធារណៈ សន្តិភាព និង​ស្ថេរភាព នៅក្នុង​ការគ្រប់គ្រង ដែល​ជា​ការទទួល ខុសត្រូវ​ផ្តាច់មុខ របស់​រាជរដ្ឋាភិបាល ស្ថិតនៅក្នុង​ការគ្រប់គ្រង និង​រក្សា​ប្រក្រតីភាព របស់​នីតិរដ្ឋ​។ ៣) ផ្អែក​ទៅ​លើ​មូលដ្ឋាន​គុណធម៌ និង​សីលធម៌ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​លោក​បាន​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះរាជទាន​ទោស​។ ហើយ​ជា​ទម្លាប់​ទណ្ឌិត ត្រូវ​បាន​ព្រះរាជទាន​ទោស តាម​សំណើរ​របស់​នាយក​រដ្ឋមន្ត្រី ដែល​ចេញពី​ការផ្តល់​យោបល់ របស់​គណៈ កម្មការ​វាយតម្លៃ ទៅលើ​គុណសម្បត្តិ​របស់​ទណ្ឌិត​ទាំងអស់នោះ ហើយ​តែងតែ​ធ្វើឡើង នៅក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​។​

​លោក​ផៃ ស៊ីផា​ន បាន​បន្ថែមថា កំណត់សម្គាល់ ប្រធាន​បក្ស​ខ្លារខិន​ខ្មៅ (Black panther party ) ដែល​ប្រឆាំង​និង​នីតិរដ្ឋ នៅ​សហរដ្ឋអាមេរិក មិន​ទទួលបាន​ការលើកលែង​ទោស អស់​រយៈពេល​ជាង​៤០​ឆ្នាំ​ហើយ ហើយ​ក៏​គ្មាន​អង្គការ​សិទ្ធិ​មនុស្ស​ណា ដែល​យកចិត្តទុកដាក់ និង​មេ​បក្ស​ប្រឆាំង​រូបនោះ ទោះ​សហរដ្ឋ មាន​សន្តិភាព ស្ថេរភាព និង​នីតិរដ្ឋ រឹងមាំ យ៉ាងណាក៏ដោយ​។​

​សូមបញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ តាមរយៈ​ការស្នើសុំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ព្រះរាជទាន​លើកលែងទោស ដល់​ទណ្ឌិត នយោបាយ សកម្មជន​ដីធ្លី ជិត​២០​នាក់ ឲ្យមាន​សិទ្ធិ​សេរីភាព​វិញ​៕ ដោយ​ ៖ ​កូឡាប​

spot_img
×