នៅថ្ងៃទី២៨សីហា អង្គការលើកលែងទោសអន្ដរជាតិ ព្រមទាំងសកម្មជនសង្គម បានធ្វើការអំនាវនាវដល់បណ្ដាប្រទេស ទាំងឡាយនាំគ្នាប្រឆាំងចំពោះការប្រើប្រាស់«robot ឃាតករសម្លាប់មនុស្ស» ខណៈពេលដែលការផលិតនិងការប្រើប្រាស់អាវុធនេះកាន់តែជិតក្លាយជាការពិត។

កញ្ញាRasha Abdul Rahim ទីប្រឹក្សានៃអង្គការលើកលែងទោសអន្ដរជាតិ ឱ្យដឹងថា បណ្ដា robot សម្លាប់មនុស្ស ពុំមែនជារឿងវិទ្យាសាស្ដ្រស្រមើស្រមៃទៀតទេ ។ចាប់តាំងពីយន្ដហោះឆ្លាតវៃគ្មានអ្នកបើកបរ អាវុធស្វ័យប្រវតិ្ដមានសមត្ថភាពជ្រើសរើសគោលដៅ។ល។និយាយរួម បច្ចេកទេសអាវុធកំពុងដើរលឿនជាងច្បាប់អន្ដរជាតិ។
បច្ចុប្បន្នមានប្រទេស២៦ហើយដែលបានអំពាវនាវ robot សម្លាប់មនុស្សទាំងនេះ។ សកម្មជនសង្គមកំពុងទន្ទឹងរង់ចាំនឹងមាន ជំហានរីកចម្រើនថ្មីមួយក្នុងសន្និសីទស្ដីពីសន្ធិសញ្ញាអាវុធធម្មតា(CCW)ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ៕
សូយន