Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​សង​ជំងឺ​ចិ​ត្ដ​១៤​លាន​ដុល្លារ​ដល់​គ្រួសារ​ជនរងគ្រោះ​ដែល​ប៉ូលិស​បាញ់​ច្រឡំ​

spot_img

​រដ្ឋការ​Los Angeles របស់​អាមេរិក​បាន​យល់ព្រម​សងជំងឺចិត្ដដ​ល់​គ្រួសារ​មួយ​ដែល​សមាជិក​ខ្លួន​ត្រូវ​ប៉ូលិស​បាញ់​ច្រឡំ ក្នុងការ​ប្រដេញ​តាម​ឧក្រិដ្ឋជន​។​

ជនរងគ្រោះ​Frank Mendoza អាយុ​៥៤​ឆ្នាំ និង​ឧក្រិដ្ឋជន​Cedric Ramirez(​ឆ្វេង​)

​លោក​Frank Mendoza អាយុ​៥៤​ឆ្នាំ បាន​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​នៅ​ថ្ងៃទី​១​ខែសីហា ឆ្នាំ​២១០៤ ព្រោះតែ​ច្រឡំ​គាត់​នឹង​មុខសញ្ញា Cedric Ramirez​។ Ramirez អាយុ​២៤​ឆ្នាំ គឺជា​ឧក្រិដ្ឋជន​កំពុង​ត្រូវបាន​ស្វែងរក ចាប់ខ្លួន​ពីបទ​សម្លាប់​មនុស្ស​។​ឈ្មោះ​នេះ​បាន​លោត​ចូល​ផ្ទះ​លោក Mendoza នៅ​តំបន់​Pico Rivera​ទីក្រុង​Los Angeles ។​សមាជិក​មួយចំនួនរ​បស់​គ្រួសារ​ជនរងគ្រោះ​បាននាំគ្នា​រត់​ចេញពីផ្ទះ ប៉ុន្ដែ​នៅពេល​បុរសរងគ្រោះ​រត់ចេញ ស្រាប់តែ​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ដោយ​ភាន់ច្រឡំ​ថា​ជា​ឧក្រិដ្ឋជន​។ លោក​បាន​រង​ពីរ​គ្រាប់​ចំក្បាល​និង​ជើង ។​គ្រួសារ​ជនរងគ្រោះ​បានដាក់​ពាក្យ​ប្ដឹង​ទៅកាន់​តុលាការ​Los Angeles​។

​ថ្មីៗ​នេះ​តុលាការ​បាន​កាត់ក្ដី​ដោយ​បង្គាប់​ដល់​រដ្ឋការ​ទីក្រុង Los Angeles ត្រូវ​សង​ជំងឺ​ចិ​ត្ដ​ជា​ទឹកប្រាក់​ចំនួន​១៤​លាន​៣​សែន​ដុល្លារ​ដល់​គ្រួសារ​ជនរងគ្រោះ​៕
​លី​សា​

spot_img
×