ខេត្តព្រះសីហនុ ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការបោះឆ្នោតថ្នាក់ជាតិ ក្នុងខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
កិច្ចប្រជុំនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅក្រុងព្រះសីហនុ និងចូលរួមជាអធិបតី ដោយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោកហួត ផុនប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍ផ្លូវការ របស់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា ខេត្តព្រះសីហនុ មានគណបក្សនយោបាយប្រកួតប្រជែងចំនួន ១៤គណបក្ស ក្នុងនោះជាលទ្ធផល គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈតំណាងរាស្ត្រ ទាំងអស់ (ទាំង៣អាសនៈ) សម្រាប់ខេត្តព្រះសីហនុ៕ ដោយ៖ ដែន សីមា