Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​បញ្ជា​ឱ្យ​យន្ដហោះ​ប្រយុទ្ធ​ចេញទៅ​ស្កាត់​យន្ដហោះ​ប្រយុទ្ធ​របស់​ចិន​

spot_img

​កងទ័ពអាកាស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៩​ខែសីហា​ម្សិលមិញ​នេះ បាន​ចាត់​យន្ដហោះ​១០​គ្រឿង ក្នុងនោះ​មាន​ប្រភេទ​យន្ដហោះ​F-15K ដើម្បី​ទប់ស្កាត់​យន្ដហោះ​យោធា​ចិន​ដែល​ហោះចូល​ក្នុង​តំបន់​ដែនអាកាស​របស់​ប្រទេស​នេះ​ដោយ​ពុំមាន​ផ្ដល់ព័ត៌មាន​ជាមុន​។​

យន្ដ​ហោះ​ប្រយុទ្ធ​F-15K របស់​កូរ៉េខាងត្បូង​

 

​យន្ដហោះ​យោធា​ចិន​បាន​ហោះចូល​ក្នុង​តំបន់​កំណត់​អត្ដ​សញ្ញាណ​ដែនអាកាស KADIZ នៅវេលា​ម៉ោង​៧:៣៧ នាទី ថ្ងៃទី​២៩​ខែសីហា រួច​ចលនា​ទៅកាន់​តំបន់​សមុទ្រ​ប៉ែក​ខាងកើត​និង​ខាងត្បូង​របស់​កូរ៉េខាងត្បូង ក្នុងអំឡុងពេល​ប្រមាណ​៤​ម៉ោង​។​

​ក្រុមប្រឹក្សា​សេនាធិការ​ទ័ព​ចម្រុះ​កូរ៉េខាងត្បូង (JCS) បាន​និយាយថា​៖ យើងខ្ញុំ​បាន​ដំណើរការ​បណ្ដា​វិធានការ យុទ្ធវិធី​ធម្មតា ដូចជា​ផ្ញើ​សញ្ញា​ព្រមាន​និង​ចាត់​យន្ដហោះ​របស់​ទ័ពអាកាស​តាមឃ្លាំមើល​យន្ដហោះ​របស់​ចិន​។​

​តាម​Yonhap នោះ​ប្រភពព័ត៌មាន​មួយ​បង្ហើប​ឱ្យដឹងថា មាន​យន្ដហោះ​១០​គ្រឿង​របស់​កូរ៉េខាងត្បូង​ត្រូវបាន​ចាត់​ឱ្យទៅ ប្រឈម​នឹង​យន្ដហោះ​យោធា​ចិន​។​នេះ​ជា​លើក​ទី​២​ហើយ​ក្នុងអំឡុងពេល​មួយខែ​កន្លងមក​ដែល​យន្ដហោះ​យោធា​ចិន​បាន ជ្រៀតចូល​ដែនអាកាស​ប្រទេស​នេះ​ក្នុង​បំណង​ឈ្លបយកការណ៍​យោធា​។​ក្រុង​ប៉េកាំង​មិនទាន់​ឃើញ​មានប្រតិកម្ម​ចំពោះ​ការ ចោទប្រកាន់​ថ្មី​នេះ​ពី​សំណាក់ JCS ។​

​មុន​នោះ​យន្ដហោះ​យោធា​ចិន​បាន​បំពាន​ចូល​តំបន់​KADIZ នៅ​ខែមករា កុម្ភៈ មេសា​និង​កក្កដា​។ កាលពី​ខែកុម្ភៈ​ក្រុង​សេ​អ៊ូ​ល​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ដើម្បី​ប្រកាស​ប្រឆាំងនឹង​ទង្វើ​នេះ ប៉ុន្ដែ​ក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ថា យន្ដហោះ​យោធា​របស់ខ្លួន​ពេលនោះ​កំពុងធ្វើការ​ហ្វឹកហាត់​សមស្រប​នឹង​ទម្លាប់​ច្បាប់​អន្ដរជាតិ​៕
​លី​សា​

spot_img
×