ខេត្តស្វាយរៀង ៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងនាព្រឹកថ្ងៃព្រហស្បតិ៍ ០៤រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះបានអញ្ជើញជាអធិបតីបតីនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ ឆ្នាំទី៥ អាណត្តិទី២ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ពេជ សាវ៉ាន់ អភិបាលរងខេត្តតំណាងលោក ម៉ែនវិបុល អភិបាលខេត្ត អស់លោកជាអភិបាលរងខេត្ត អស់លោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្តស្ដីទី លោកនាយករងរដ្ឋបាល លោកប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យសាលាខេត្ត ។
តាមប្រភពព័ត៍មានពីមន្ត្រីសាលាខេត្តស្វាយរៀងបានឱ្យដឹងថា ៖ បៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន១២ចំណុច ៖
១.ការអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥០។
២.ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត។
៣.ស្ដាប់របាយការណ៍ប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា របស់ គកសក ខេត្ត។
៤.ស្ដាប់របាយការណ៍ប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។
៥.ស្ដាប់របាយការណ៍ប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត។
៦.ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបែងចែកតួនាទីភារកិច្ច របៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត។
៧.ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត។
៨.ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត។
៩.ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តស្វាយរៀង។
១០.ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត។
១១.ការបោះឆ្នោតលើការតែងតាំងជូនមន្ត្រីរាជការសាលាខេត្ត។
១២.សេចក្ដីផ្សេងៗ (កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨) ៕ ដោយ ៖ វ៉ៃកូ