Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែត​ល្បីល្បាញ​នៅ​ព័រ​ទុយ​ហ្គាល់ ទម្លាយ​ចេញពី​អាថ៌​កំ​បាំង​អំពី​គ្រាប់បែក​«​ប្ដូរ​ភេទ​»របស់​អាមេរិក​

spot_img
​អាមេរិក​បាន​ស្រាវជ្រាវ​គ្រាប់បែក​ប្ដូរ​ភេទ​តាំងពី​អំឡុង​ឆ្នាំ​១៩៤៤​មកម្ល៉េះ​

​អ្នកកាសែត​រូបនេះ​សរសេ​រថា អាមេរិក​អាច​ទម្លាក់​បែកប្ដូរភេទ«​គ្រា​ប់​បែក​ថ្មី​»ដែល​ធ្វើ​ឱ្យ​ប្រែប្រួល​និន្នាការ​ផ្លូវភេទ​របស់​ខ្មាំង​។​

​ក្នុង​អត្ថបទ​មួយ​ចុះផ្សាយ​លើ​កាសែត​ Sabah​ របស់​ព័រ​ទុយ​ហ្គា​ល់ អ្នកកា​សែ​តេ​ជើងចាស់​ Mehmet Barlas អាយុ​៧៦​ឆ្នាំ​និយាយថា ក្នុង​សង្គ្រាម​អាមេរិក​មាន​ផែនការ​ទម្លាក់​ប្រភេទ​គ្រាប់បែក​ម្យ៉ាង​អាច​បណ្ដាល​ឱ្យ​ប្រែប្រួល​និន្នាការ​ផ្លូវភេទ​របស់​ប្រទេស​ប​ច្ចាមិត្ដជំនួស​ឱ្យ​ប្រភេទ​គ្រាប់​បែក​ដែល​អាច​សម្លាប់​អាយុជីវិត​ពួកគេ​។​

​តាម​លោក ​Mehmet Barlas អាមេរិក​មាន​ផែនការ​គ្រប់គ្រង​ចំនួន​ប្រជាជន​លើ​ពិភពលោក ហើយ​គ្រាប់បែក «« «​អាចជា​ជ​ម្រើ​ស​ជំនួ​សគ្រា​ប់​បែក​នុយក្លេអ៊ែរ​ដែល​អាមេរិក​ធ្លា​ប់​ទ​ម្លា​ក់​២​គ្រាប់​មកហើយ​ក្នុងអំឡុង​សង្រ្គាមលោកលើក​ទី​២។

​លោក​Mehmet Barlas​ សរសេរ​ថា៖ «បណ្ដា​អ្នកជំនាញការ​អាមេរិក​បាន​ស្រាវជ្រាវ​ប្រ​ភេទ​គ្រាប់បែក​អាចធ្វើ​បច្ចា​មិត្តប្រែក្លាយ ទៅជា​ខ្ទើយ​តាំងពី​ឆ្នាំ​១៩៤៤​មក​ម៉្លេះ​។​នៅពេលដែល​គ្រាប់បែក​នេះ​ត្រូវបាន​ទ​ម្លាក់ចុះ​ពល ទាហាន​នៃ​ពួក​ប​ច្ចា​មិ​ត្ដនឹង​មាន​អារម្មណ៍​ងប់​ងល់ជា​មួយ​ការ​រួមភេទ​ដូចគ្នា​»​។​

​អ្នកកាសែត​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ក៏​បាន​ចោទ​ប្រកាន់​ថា CIA ​ស្ថិតនៅ​ពីក្រោយ​​ព្រឹ​ត្ដិ​ការណ៍​«​រដូវ​ផ្កា​រីក​អារ៉ាប់​»​ដែល​នាំមក​នូវ​រលក​បះបោរ​នៅ​អាមេរិក​ខាងជើង​និង​មជ្ឈិមបូព៌ា​ក្នុង​ឆ្នាំ​២០១០៕
​លី​សា​

spot_img
×