Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមពាលដេញកាប់គេមិនបាន ខឹងដុតម៉ូតូឆេះខ្ទេច ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បាន៤នាក់

ខេត្តត្បូងឃ្មុំ: ក្រុមក្មេងពាលចំនួន៤ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយជាប់ពីបទប្រើហិង្សាដេញកាប់គេនឹងដុតបំផ្លាញឆេះម៉ូតូម៉ាកC 125 មួយគ្រឿងឡើងឡើងខ្ទេចសល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។ហេតុការណ៍នេះបានកើតឡើងនៅឃុំដំរិល ស្រុកអូរាំងឪ ហើយរហូតមកដល់ថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២៥ ក្រុមពេលទាំងនេះត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ចែងបន្តទៅឲ្យអយ្យការអមសាលាដំបូងខេត្ត។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា:ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វវេលាម៉ោងប្រហែល២៣និង១០នាទីយប់ មានករណីហិង្សានិងធ្វេីអោយខូចខាតដោយចេតនា នៅចំណុចវាលស្រែស្រំ​ ក្នុងភូមិយាកត្បូង​ ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ​ មានជនសង្ស័យចំនួន០៤នាក់​ ជិះម៉ូតូដេញកាប់លើជនរងគ្រោះដែលមានគ្នាពីរនាក់នៅតាមដងផ្លូវដោយកាត់មិនបាននោះទេ។ដោយឃើញសភាពគ្រោះថ្នាក់ជនរងគ្រោះពីរនាក់បានផ្ដួលម៉ូតូរួចរត់គេចចូលទៅក្នុងព្រៃ ក្រុមនោះខឹងកាប់មិនបានក៏នាំគ្នាដុតបំផ្លាញម៉ូតូឆេះឡើងខ្ទេច។

សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តឲ្យដឹងទៀតថា ក្រោយពីមានហេតុការណ៍នេះកើតឡើងលោកអធិការនគរបាលស្រុកអូរាំងឪ រាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តក៏ដូចជាស្នងការរងទទួលផែនព្រហ្មទណ្ឌហើយឲ្យបើកប្រតិបត្តិការធ្វើការស្រាវជ្រាវជាបន្ទាន់ដោយទទួលពន្លឺពីភាគីជនរងគ្រោះមានគ្នាចំនួនពីរនាក់នោះធ្វើឲ្យកម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណនិងឈានទៅដល់គាត់បានជនសង្ស័យចំនួន៤នាក់ក្នុងនោះរួមមាន÷
១.ឈ្មោះ​ អឺង​ ភារម្យ​ ភេទប្រុស​ ជនជាតិខ្មែរ​ អាយុ២១ឆ្នាំ​ នៅភូមិអណ្តូងក្តី​ ឃុំជីគរ​ ស្រុកត្បូងឃ្មុំ​
២.ឈ្មោះ​ ម៉ុន​ ភក្តី​ ភេទប្រុស​ ជនជាតិខ្មែរ​ អាយុ២២ឆ្នាំនៅភូមិយាកត្បូង​ ឃុំដំរិល​ ស្រុកអូររាំងឪ​
៣.ឈ្មោះ​ ឆន​ ប៊ុនយ៉ុង​ ភេទប្រុស​ ជនជាតិខ្មែរ​ អាយុ២៥ឆ្នាំ​ នៅភូមិសំរោង​ ឃុំដំរិល​ ស្រុកអូររាំងឪ​
៤.ឈ្មោះ​ ម៉ាច​ ម៉េង​ ភេទប្រុស​ ជនជាតិខ្មែរ​ អាយុ២៣ឆ្នាំ​ នៅភូមិអណ្តូងក្តី​ ឃុំជីគរ​ ស្រុកត្បូងឃ្មុំ​ ជិះម៉ូតូចំនួន០២គ្រឿង​ បានយកកាំបិតផ្គាក់ដេញកាប់​ ឈ្មោះ​ អែម​ ពិសិដ្ឋ​ ភេទប្រុស​ ជនជាតិខ្មែរ​ អាយុ១៨ឆ្នាំ​ នៅភូមិសំស្មែ​ ដំរិល​ ស្រុកអូររាំងឪ​ ជិះម៉ូតូម៉ាកC125 សេរី2011 ឡេីងតែម2021 ពណ៌ស​ ឌុបឈ្មោះ ធន​ ម៉េងឡុង​ ភេទប្រុស​ ជនជាតិខ្មែរ​ នៅភូមិ​ ប៉ុន្តែមិនបណ្តាលអោយរងរបួសទេ​ បន្ទាប់មកជនរងគ្រោះទាំងពីរនាក់បានផ្តួលម៉ូតូរត់បាត់​ បន្សល់ទុកម៉ូតូចោល​ ហេីយជនសង្ស័យទាំងបួននាក់ខាងលេីក៏បានធ្វេីសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលេីម៉ូតូ​ ហេីយនឹងដុតបំផ្លាញម៉ូតូនោះ​ បណ្លាលអោយខូចខាតទាំងស្រុង។
លុះដល់ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៥ វេលម៉ោង ០៣:៣០នាទីទៀបភ្លឺ ដោយមានការឯភាពពីលោក​ ឧត្តមសេនីយ៍ទោ​ ចិន​ នី​ស្នងការនគរបាលខេត្តត្បូងឃ្មុំ​ ដោយមានការសម្របសម្រួល ពី លោក​ មាស​ វឌ្ឍនា ព្រះរាជអាជ្ញារង​អយសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំរិល បានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០៤នាក់​ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ​។

សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះអ្នកឌុបគឺជាសិស្សសាលាមិនដែលមានទំនាស់ណាមួយជាមួយនឹងក្រុមក្មេងពាលខាងលើនេះទេ។ តែនៅយប់ថ្ងៃកើតហេតុមានម៉ូតូផ្សេងទៀត ស្រដៀងនិងម៉ូតូរបស់ជនរងគ្រោះ បានបើកដេញវាយលើម៉ូតូរបស់ពួកគេ ស្របពេលឃើញម៉ូតូជនរងគ្រោះជិះតាមដងផ្លូវនឹកស្មានថាជាម៉ូតូដែលដេញវាយក្រុមបក្សពួករបស់គេទើបព្រួតគ្នាដេញកាប់ហ្នឹងដុតបំផ្លាញម៉ូតូចោលដើម្បីរំសាយកំហឹង។ក្នុងចំណោម៤នាក់នេះគឺមានម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនទៀតផង៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី