Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យអ្នកដើរលេងកំសាន្តនៅផ្លូវថ្មើជើង Walk Street នាំគ្នាទៅអានសៀវភៅនៅបណ្ណាល័យចល័ត

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យក្មួយៗ ក៏ដូចជាអ្នកដើរលេងកំសាន្តនៅផ្លូវថ្មើជើង Walk Street នាំគ្នាទៅអានសៀវភៅនៅបណ្ណាល័យចល័ត ដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ គឺការអានសៀវភៅ ដើម្បីបំណិននៃការចេះដឹង បន្ថែមទៀតនូវវប្បធម៌ជាតិ អានច្រើន ចេះច្រើន អានច្រើន រីកចម្រើន ចំណេះដឹង ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បែបនេះនារាត្រីថ្ងៃទី១៥កុម្ភះ២០២៥នេះ។

ចំណែកលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរាត្រីថ្ងៃទី១៥កុម្ភៈនេះបានឱ្យដឹងដែរថា៖ សម្រាប់ផ្លូវថ្មើជើង Walk Street នាសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែម ទៅតាមការចង្អុលបង្ហាញរបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលក្នុងនោះ រួមមានការ រៀបចំការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែង សិល្បៈ បណ្ណាល័យចល័ត ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយបន្ថែមទៀតជូន សាធារណជន។

លោកស្រីដោ សម្ផស្ស បានបន្តថា៖ផ្លូវ ថ្មើជើង Walk Street នៅសប្តាហ៍ទី៣នេះ មានការតាំងលក់វត្ថុអនុស្សាវរីយ៍ នៅលើសួនច្បារតាមបណ្តោយមាត់ទន្លេ ដូចជាការគូសគំនូរ យកភ្លាម ការកាច់ប៉ោងៗ ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី របស់មន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ រៀបចំបណ្ណាល័យចល័ត សម្រាប់អានសៀវភៅ គូសគំនូរ និង ផាត់ព័ណ៌ជាដើម។ ជាមួយគ្នានេះ រដ្ឋាករស្វ័យ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានសម្រេចរៀបចំកែសម្រួលតម្រាយខ្សែរត់ និងបន្ថែម ម៉ោងប្រតិបត្តិការរបស់រថយន្តក្រុងចំនួន ៣ខ្សែ ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង ចាប់ពីចុងសប្តាហ៍នេះត ទៅ។ បន្ថែមពីនេះសមាគមត្រីចក្រយានកម្ពុជា បានរៀបចំដាក់ស៊ីក្លូសរុបក្នុងមួយថ្ងៃចំនួន ១០គ្រឿង ដើម្បីផ្តល់សេវាដឹក ជញ្ជូនភ្ញៀវទេសចរណ៍ទស្សនាកម្សាន្តតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ដោយបានកំណត់គោលដៅឈរ ជើងរៀងៗខ្លួន។

គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ។

លោកស្រីអ្នកនាំពាក្យរូបនេះ សង្ឃឹមថាផ្លូវថ្មើរជើង (Walk Street) នឹងមានអ្នកមកលេងកាន់តែច្រើនបន្ថែមទៀតពីព្រោះយើងអាចរៀបចំកន្លែងសប្បាយភាពនិងដាក់របស់របរសំរាប់កំសាន្តច្រើនប្រភេទ៕ រក្សាសិទ្ធដោយ៖សុទ្ធលី