Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ត្រៀមខ្លួន​បង្កើន​សម្ពាធ​ពាណិជ្ជកម្ម​បន្ថែម​ចំពោះ​ចិន​

ទីផ្សារ​ហ៊ុន​នៅ​ប្រទេស​ចិន​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ត្រៀមខ្លួន​បង្កើន​ស​ម្ពា​ធ​ពាណិជ្ជកម្ម​ចំពោះ​ចិន ខណៈពេល​លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​ជំនួយការ​ថា អាច​កំណត់​អត្រាពន្ធ​ខ្ពស់​ចំពោះ​កញ្ចប់​ទំនិញ​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​ជា​បន្ដទៀត​ចំពោះ​ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​ចិន ក្រោយពេល​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា​គោលនយោបាយ​ពន្ធ​ថ្មី​របស់​អាមេរិក​ចំពោះ​ចិន​នឹង បញ្ចប់​នៅ​សប្ដាហ៍​ក្រោយ -​នេះ​បើតាម​ព័ត៌មាន Bloomberg កាលពី​យប់មិញ​។​

ទីផ្សារ​ហ៊ុន​នៅ​ប្រទេស​ចិន​

​ការបង្កើន​សម្ពាធ​ជា​បន្ដបន្ទាប់ ក្រុង​វ៉ាស៊ីនតោន​ក៏បាន​សំណូមពរ​ឱ្យ​ក្រុង​ប៉េកាំង​កែសម្រួល​បញ្ហា​ទីផ្សារ​ចិន ការពារ​សិទ្ធិកម្មសិទ្ធិ​បញ្ញា​ដល់​ប​ណ្ដា​ក្រុមហ៊ុន​អាមេរិក កាត់បន្ថយ​ការគាំទ្រ​របស់​រដ្ឋ​ចិន​លើ​វិស័យ​ឧស្សាហកម្ម​និង​កាត់បន្ថយ​អតិរេក​ពាណិជ្ជកម្ម​មាន​ទឹកប្រាក់​៣៧៥​ពាន់​លាន​ដុល្លារ​រវាង​ប្រទេស​ទាំងពីរ​។​

​ខឿនសេដ្ឋកិច្ច​ធំ​បំផុត​ពិភពលោក​ពីរ​នេះ​បាន​ដំឡើង​អត្រាពន្ធ​ខ្ពស់​ដល់​ទំនិញ​៥០​ពាន់​លាន​ដុល្លារ​ដូចគ្នា ដែល​ត្រូវបាន បញ្ចប់​កាលពី​សប្ដ​ហ៍​មុន និង​ពុំ​ទទួលបាន​លទ្ធផល​គួរឱ្យកត់សម្គាល់​អ្វី​ឡើយ​៕

លីសា

×