Friday, February 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតីហ៊ុន ម៉ាណែត : រឿង Boost ទំព័រហ្វេសប៊ុក! ខ្ញុំសុំសិទ្ធិការពារខ្លួន! នោះជារបស់ឯកជនរបស់ខ្ញុំ

រាជធានីភ្នំពេញ : ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ៖ “រឿង Boost ទំព័រហ្វេសប៊ុក! ខ្ញុំសុំសិទ្ធិការពារខ្លួន! នោះជារបស់ឯកជនរបស់ខ្ញុំ ដូច្នេះខ្ញុំមានសិទ្ធិបង្ហោះអ្វីក៏បាន។ ក្នុងនាមជាអ្នកដឹកនាំនយោបាយ ខ្ញុំត្រូវតែមានទំនាក់ទំនងទៅប្រជាពលរដ្ឋខ្ញុំ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ដោយសារតែបើបង្ហោះលើហ្វេសប៊ុក មាន Friends ប៉ុណ្ណាឃើញប៉ុណ្ណឹង ប៉ុន្តែឥឡូវអត់ទេគឺមានតែប្រហែល១០%ប៉ុណ្ណោះ។ បើ Facebook មិនយកលុយ ខ្ញុំក៏មិន Boost ដែរ ហើយខ្ញុំសូមបញ្ជាក់ថា មិនមានការប្រើប្រាស់ថវិកាជាតិនោះទេ”។

សម្តេចនាយករដ្ឋមន្ត្រី ថា ការពារការចំណាយប្រាក់ដើម្បីផ្សព្វផ្សាយនៅលើហ្វេសប៊ុក (boost post) របស់សម្តេចកដែលមានទំហំទឹកប្រាក់ជាង ១,៥ លានដុល្លារ។ វាសិទ្ធិ និងជារឿងផ្ទាល់ខ្លួន ហើយក្រុមការងាររបស់សម្តេចបានធ្វើតាំងពីដើមមក។ ក្រុមការងារកាន់ទំព័រហ្វេសប៊ុករបស់លោកបានធ្វើដូច្នេះ ៣ ឬ ៤ ឆ្នាំមកហើយ មិនមែនទើបតែក្នុងពេលនេះទេ ហើយការចំណាយប្រាក់នេះមិនបានប្រើថវិកាជាតិនោះទេ។

សម្តេចបានថ្លែងថា៖ «គេយកហេតុផលថា ខ្ជះខ្ជាយលុយ គេថាខ្ញុំចាយ ១,៥លាន។ ខ្ញុំមិនដឹងថាអាហ្នឹងប៉ុន្មានទេ ព្រោះអាហ្នឹងក្រុមការងារគេធ្វើ ៣ ឬ ៤ ឆ្នាំមកហើយ មិនមែនមួយឆ្នាំ១,៥លានដុល្លារឬស្អីនោះទេ។ វាម្ដង១០០០ ម្ដង ២០០០ ម្ដង ៥០០០ដុល្លារ។ ពេលបើកដំបូងវាច្រើនបន្តិចទៅ។ សួរថាតើបែបនេះវាច្រើនប៉ុណ្ណា។ ឥឡូវខ្ញុំឲ្យគេស្រាវជ្រាវមើល។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ គាត់ចំណាយ ១៣៤លានដុល្លារក្នុងការ boosting នៅលើហ្វេសប៊ុក»។

នាយករដ្ឋមន្ត្រីបានបន្តថា សូម្បីលោកស្រី Kamala Harris បេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យបានចំណាយប្រាក់អស់ ១៨២លានដុល្លារគ្រាន់តែមួយរយៈខ្លីនៃយុទ្ធនាការឃោសនាបោះឆ្នោតនៅឆ្នាំ២០២៤។ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ក៏បានចំណាយ ២០លានដុល្លារដើម្បី boost ហ្វេសប៊ុកនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។

សម្តេចបញ្ជាក់ថា ការចំណាយប្រមាណ ១,៥លានដុល្លារសម្រាប់អាហារូបករណ៍សិស្សនិស្សិតទាំងនៅក្នុងស្រុកនិងក្រៅប្រទេស និងជួយដល់ពលរដ្ឋក្រីក្រ ទាហាន មណ្ឌលជនពិការ និងមនុស្សជាច្រើនទៀត ដែលប្រាក់ទាំងនេះគឺជាប្រាក់ផ្ទាល់ខ្លួន និងប្រាក់បានពីសប្បុរសជន។

សម្តេចបញ្ជាក់ដូច្នេះថា៖ «ខ្ញុំប្រូម៉ូត តាំងពីខ្ញុំមិនទាន់ធ្វើនាយករដ្ឋមន្ត្រីម្លេះ ព្រោះអាហ្នឹងជាសិទ្ធិរបស់ខ្ញុំ។ បងប្អូនណាក៏ដោយ សូម្បីអ្នកលក់ផ្ទះល្វែងក៏គេបើក (boost) ដែរ។ គេមិនត្រឹមតែ boost ទេ គេជួលទាំងមនុស្សទៀតឯណោះ»៕រក្សាសិទ្ធដោយ៖សុទ្ធលី