តាម Mirror ហេតុការណ៍នេះកើតឡើងនៅផ្លូវជនបទមួយនៅស្រុក Yaylkent ខេត្ត Cankiri ប្រទេសព័រទុយហ្គាល់ ។
សមត្ថកិច្ចព័រទុយហ្កាល់ឲ្យដឹងថា គេបានចាប់នឹងញាត់បញ្ចូលគុក ឪពុកគ្មានធម៌មេត្តាម្នាក់នេះ ក្រោយពេលបានឃើញខ្សែវីដេអូបង្ហោះដោយអ្នកដំណើរម្នាក់ ធ្វើដំណើរពីក្រោយបានថត ។
ក្មេងស្រីត្រូវចងជាប់ក្រោយរថយន្ត នឹងបានធ្វើដំណើរក្នុងរយៈចម្ងាយផ្លូវមួយឆ្ងាយ ទៅព័រទុយហ្គាល់ កាលពីដើមសប្តាហ៍នេះ ។
តាមការស្រាវជ្រាវ ផ្តើមពីលេខរថយន្ត ប៉ូលិសកំណត់បានថារថយន្តនេះជារបស់ I drisk ឪពុករបស់ក្មេង ៨នាក់ ក្នុងនោះមានក្មេងស្ររីខាងលើ ។ រថយន្តរបស់បុរសនេះបើកបានតែប្រមាណ ៣០០-៤០០m ក៏ឈប់ហើយព្រលែងកូនស្រីនេះចេញ ។ ទម្រខាងក្រោយអាចទ្រទម្ងន់បានដល់ទៅ ១៥០kg ។
កូនប្រុសវ័យ 22 ឆ្នាំ របស់ Idris ឈ្មោះ Emes K បានចែករំលែកលើប្រព័ន្ធបណ្តាញសង្គមថា ករណីនេះបានបង្កការភ្ញាក់ផ្អើលហួសហេតុ ធ្វើឲ្យកើតមានភាពតានតឹងក្នុងគ្រួសាររបស់ខ្លួន ។
ប៉ុន្តែសមត្ថកិច្ចវិញឲ្យដឹងថា គេកំពុងប្រើរាល់ផែនការដើម្បីធានាសុវត្ថិភាពដល់ក្មេងស្រី ។ គេនៅពុំទាន់ដឹងច្បាស់ពីមូលហេតុនាំឲ្យមានរឿងបែបនេះទេ ប៉ុន្តែទោះយ៉ាងណាឪពុកដែលមានទង្វើពុំគប្បីនេះនឹងត្រូវប្រឈមមុខជាមួយច្បាប់ ៕ ចន្ទ្រា