តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកនូវ សិវលិង្គ យកមកតំកល់លើព្រះយោនី នៅប្រាសាទភ្នំដា ដែលកន្លងមកត្រូវបានបាត់បង់និរាសព្រាត់ព្រាស់ ដោយសារតែសង្គ្រាមផ្ទៃក្នុង ដ៏រាំរ៉ៃ របស់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៥។
ឯកឧត្តម វ៉ី សំណាង សូមកៀរគេនូវបុណ្យកុសល ថ្វាយជូនចំពោះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចម៉ែ និងសូមប្រសិទ្ធពរជូនដល់ សម្ដេចតេជោ សម្ដេចចក្រី សម្ដេចធិបតី សម្ដេច ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ឥស្សរជនទាំងអស់ សូមមានសេចក្តីសុខ សេចក្តីចម្រុងចម្រើន ម្យ៉ាងទៀត សូមឱ្យមានភ្លៀងធ្លាក់តាមរដូវកាល សូមឱ្យមានភោគផលជាកសិកម្មបរិបូណ៌ ឧស្សាហកម្ម ទេសចរណ៍ និង គ្រប់វិស័យទាំងអស់មានការរីកចម្រើនជានិច្ចនិរន្ត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានវឌ្ឍនភាពកំពង់ខ្ពស់សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទូទាំងប្រទេស ជាពិសេសខេត្តតាកែវទាំងមូល៕ រក្សាសិទ្ធដោយ៖សុទ្ធលី







