តាមKyodo នៅថ្ងៃទី៣១ខែសីហានេះ អូស្ដ្រាលីបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាធំបំផុតរបស់ប្រទេសនេះ ហើយជាលើកដំបូងដែលចិនបានចូលរួមសកម្មភាពសមយុទ្ធអូសបន្លាយ២សប្ដាហ៍នេះ។
កងទ័ពជាង៣០០០នាក់មកពីប្រទេសចំនួន២៧ ក្នុងនោះមានជប៉ុននិងអាមេរិកបានចូលរួមក្នុងពិធីសម្ពោធការធ្វើសមយុទ្ធ Kakadu ដែលរៀបចំឡើងនៅទីក្រុងDarwin ភាគខាងជើងអូស្ដ្រាលី។
អ្នកស្រីរដ្ឋមន្ដ្រីក្រសួងការពារជាតិអូស្ដ្រាលី Christopher Pyne ឱ្យដឹងថា ចំនួនប្រទេសដែលចូលរួមសមយុទ្ធតែងប្រព្រឹត្ដទៅ ២ឆ្នាំម្ដងនេះមានចំនួនច្រើនជាងគេតាំងពីដើមមក និងមានការចូលរួមពីនាវាប្រយុទ្ធ២៣គ្រឿង យន្ដហោះ២១គ្រឿង នាវាមុជទឹក១គ្រៀង រួមទាំងទ័ពថ្មើរជើងធ្វើសកម្មភាពលើគោក។
មុននេះចិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ ប៉ុន្ដែលើកនេះពួកគេត្រូវអញ្ជើញឱ្យចូលរួមក្នុងគ្រប់វិញ្ញាសាសមយុទ្ធតែម្ដង៕
សូយន