ប្រធានាធិបតីអាមេរិក Donald Trump ចាត់ទុកថា សំណើផ្ដើមចេញពីសហគមន៍អឺរ៉បុ (EU) ឱ្យអាមេរិកលុបចោលពន្ធនាំចូល ចំពោះរថយន្ដគឺ«ល្អមិនគ្រប់គ្រាន់»ទេ។

តំណាងពាណិជ្ជកម្ម EU Cecilia Malmstrom នៅថ្ងៃទី៣០ ខែសីហា បាននិយាយជាមួយគណៈកម្មាធិការពាណិជ្ជកម្មរបស់សភាEU ថា«ត្រៀមបន្ថយពន្ធរថយន្ដចុះនៅសល់០ភាគរយ នោះកម្រិតពន្ធដទៃទៀតក៏ស្មើ០ ប្រសិនបើអាមេរិកយល់ព្រមធ្វើដូចគ្នាដែរ»។
ប៉ុន្ដែក្នុងកិច្ចសម្ភាសន៍មួយជាមួយBloomberg ប៉ុន្មានម៉ោងក្រោយនោះ លោកTrump បានបដិសេធត្រង់ៗចំពោះសំណើរបស់EU នេះ ។ ប្រធានាធិបតីអាមេរិកនិយាយថា សំណើនេះ«មិនល្អគ្រប់គ្រាន់» លោកមិនទាន់និយាយដល់ដែលទម្លាប់ជនជាតិអឺរ៉ុបមានទម្លាប់ច្រើនប្រើប្រាស់រយន្ដរបស់ពួកគេ «ពុំប្រើប្រាស់រថយន្ដរបស់អាមេរិកឡើយ»។ក្រៅពីនោះលោកTrump នូវបានវាយតម្លៃថាEU «អាក្រក់ប្រហែលចិន គ្រាន់តែតិចជាងប៉ុណ្ណោះ»។
បច្ចុប្បន្នអាមេរិកគិតពន្ធ២៥ភាគរយចំពោះរថយន្ដដឹកជញ្ជូនធុនស្រាលនិងរថយន្ដ pick up និង២,៥ភាគរយចំពោះរថយន្ដតូចជាងនេះដែលនាំចូលពីអឺរ៉ុប។ចំណែកអឺរ៉ុបវិញបានគិតពន្ធ១០ភាគរយលើគ្រប់ប្រភេទយានយន្ដដឹកអ្នកដំណើររបស់អាមេរិក។
នៅក្នុងបរិបទមួយផ្សេងទៀត ថ្មីៗនេះលោកTrump បានប្រាប់ក្រុមជំនួយការថា លោកគាំទ្រចំពោះការដំឡើងពន្ធចំពោះទំនិញមានតម្លៃ២០០ពាន់លានដុល្លាររបស់ចិននៅដើមសប្ដាហ៍ក្រោយនេះ៕
សូយន