Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មជន​របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខណ្ឌ​ចំការមន ទៅ​ស្បថ ចូលរួម​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​

​ភ្នំពេញ ​៖ លោក ណុប ប៊ុន​ហ៊ ដែល​ជា​មេដឹកនាំ​ចលនា ដ៏​ខ្លាំងក្លា​របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខណ្ឌ​ចំការមន និង ក៏​ជា​អ្នករកស៊ី​ទិញ និង​លក់​ដីធ្លី បានប្រកាស​ចូលរួម​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បញ្ជាក់​ពី​ស្មោះស្ម័គ្រ​នោះ លោក​ក៏​បាន​ទៅ​ស្បថ​នៅ​ព្រះអង្គ​ដង​កើ ជាមួយ​លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌ​ចំការមន និង​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ ជាងនេះទៅទៀត លោក​ក៏​បាន​បញ្ជាក់​អំពី​ប្រវត្តិរូប​សង្ខេប​អំពី​ការចូលរួម​ក្នុង​បក្ស​ប្រជាជន​ផងដែរ​។​

​លោក ណុប ប៊ុន​ហ៊ សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខណ្ឌ​ចំការមន ដែល​ជា​មេខ្លោង​ដើរ​ប្រមូល​មនុស្ស​ទៅ​ចាំ​ទទួល​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ នៅពេលនេះ បានប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​។ លោក ណុប ប៊ុន​ហ៊ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ទៅ​អុជ​ធូប​ស្បថស្បែ​នៅមុខ​ព្រះអង្គ​ដង​កើ មុខ​ព្រះបរមរាជវាំង​ថា នឹង​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌ​ចំកា​មន បាន​នាំ​លោក ណុប ប៊ុន​ហ៊រ ទៅ​ស្បថ​នៅ​ព្រះអង្គ​ដង​កើ​ថា ឈប់​បម្រើ​ការងារ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តទៅទៀត​ហើយ និង​បាន​សុំ​ចូល​បម្រើ​គណបក្ស​ប្រជាជន​វិញ ដោយ​ស្ម័គ្រចិត្ត​ចេញ​ពី​បេះ​ដូង​។​

​បើ​តាម​លោក ណុប ប៊ុន​ហ៊រ បាន​អះអាង​ថា​” ខ្ញុំបាទ​ធានា​អះអាង​ថា​ប្រវត្តរូប​របស់​ខ្ញុំពិត​ប្រាកដ មិន​ក្លែងបន្លំ​ឡើយ​។ លោក​បាន​បញ្ជាក់ថា ខ្ញុំ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់ ថា​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ទេ ដែល​មាន​ឧត្តមគតិ​ត្រឹមត្រូវ និង​មាន​គុណបំណាច់​យ៉ាង​ធំធេង​ចំពោះ​ជាតិ​មាតុភូមិ​។ ខ្ញុំ​សូម​គាំទ្រ​ទាំង​ស្រុក​នូវ​កម្មវិធី​នយោបាយ និង​លក្ខន្តិកៈ របស់​គណបក្ស​ប្រជាជន​កម្ពុជា​”​។​

​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ ពីលើ​វេទិកា​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ទៅ​កងកម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ឲ្យ​ចាត់វិធានការ​លើ​ឈ្មោះ ណុប ប៊ុន​ហ៊ ។ សម្តេច​តេជោ បានបញ្ជាក់​ថា អា​មេខ្លោង​ធំ​របស់​វា នៅ​ខណ្ឌ​ចំការមន វា​ជា មេ​ចលនា​បំផុស​ប្រជាពលរដ្ឋ ឲ្យទៅ​រង់ចាំ​ទទួល​លោក កឹម សុខា ពី​ពន្ធនាគារ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×