Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ក្នុង​ឃុំ សង្កាត់ ក្រោយ​បញ្ចប់​ជា​ស្ថាពរ ការងារ​រៀបចំ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦

​ភ្នំពេញ ​៖ គ​.​ជ​.​ប ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ក្នុង​ឃុំ សង្កាត់ តាមរយៈ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ប្រចាំឆ្នាំ ដើម្បី​ធានា​ឲ្យ​បញ្ជី​បោះឆ្នោត មាន​គុណភាព មាន​ភាព​ពេញលេញ ភាពត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​។ លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្លែង​បើក​វគ្គ​បណ្តុះបណ្តាល មន្ត្រី លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​ល​ធ​.​ខ​ប​) គណបក្សនយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​​ស្តី​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ គ​.​ជ​.​ប ។​

​លោក​អគ្គលេខាធិការ បានបញ្ជាក់​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ ត្រូវ​អនុវត្ត​នៅ​ក្រោយពេល​ដែល គ​.​ជ​.​ប បាន​បញ្ចប់​ជា​ស្ថាពរ​ការងារ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ និង​ជា​ជំហាន​ថ្មី​មួយ សម្រាប់​អនុវត្ត​ការងារ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ប្រចាំឆ្នាំ បន្ទាប់ពី​បាន​រៀបចំ​បញ្ជិ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ និង​ការធ្វើ​បច្ចុប្បន្នភាព​នៅ​ឆ្នាំ​២០១៧​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន បានបញ្ជាក់​ថា រយៈពេល​៣​ថ្ងៃ នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ដល់​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៨ គ​.​ជ​.​ប មានបំណង​ចង់​ផ្ដល់ជូន​បន្ថែម នូវ​ការយល់ដឹង​ឱ្យ​កាន់តែ​ច្បាស់​លាស់ អំពី​នីតិវិធី នៃ​ការអនុវត្ត​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ ពិសេស​គឺ​ការធ្វើ​បច្ចុប្បន្នភាព បញ្ជី​ឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​កុំព្យូទ័រ សំដៅ​ធានា​ឱ្យមាន​គុណភាព និង​ប្រសិទ្ធភាព​ការងារ និង​ការចូលរួម​សហការ​អនុវត្ត​ន៍​តាម​តួនាទី ដើម្បី​ឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួល​ជោគជ័យ ស្របតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី និង​ប្រតិទិន​ការងារ​ដែល​បានកំណត់​៕ ដោយ​ ៖ ​កូឡាប​

​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដី​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ របស់ គ​.​ជ​.​ប ​៖

   

×