Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​រុស្ស៊ី ឆាបឆេះ ក្រោយ​ពេល​ចុះ​សំចត បណ្តាលឲ្យ​មនុស្ស ១៨​នាក់ រងរបួស (​មាន​វីដេអូ​)

spot_img

ព្រោះតែ​អាកាសធាតុ​អាក្រក់​ពេក យន្តហោះ​របស់​ក្រុមហ៊ុន Utair បាន​រអិល​ចេញពី​ផ្លូវ​ហោះហើរ​នៅ Sochi ហើយ​ក៏​ផ្ទុះ​ចេញ​អណ្តាតភ្លើង តែ​សំណាង​ដែល​គ្មាន​មនុស្ស​ស្លាប់ ។​

យន្តហោះ Boeing 737 ឆាបឆេះ​ក្រោយ​ខ្ទាច​ចេញពី​ផ្លូវ​ហោះហើរ ។​

​តាម RT នោះ​មាន​មនុស្ស​រងរបួស ១៨​នាក់ ក្នុងនោះ​មាន​ក្មេង ២​នាក់​។ ក្រុម​អវកាសយានិក និង​អ្នកដំណើរ ១៧០​នាក់ ត្រូវបាន​ជម្លៀសចេញ ហើយ​មាន​សុវត្ថិភាព ។ ពុំ​មាន​អ្នកស្លាប់​ទេ ។​

​ព្រឹត្តិការណ៍​កើតឡើង​នៅ​ព្រលឹម ទៀបភ្លឺ​ថ្ងៃ​ទី ១ ខែ​កញ្ញា ពេល​ដែល​យន្តហោះ Boeing 737 របស់​ក្រុមហ៊ុន Ultar បាន​ចុះចត​នៅ​ព្រលានយន្តហោះ Sochi ភាគខាងត្បូង​រុស្ស៊ី ។ ខ្យល់​ខ្លាំង ហើយ​ភ្លៀង​ធំ បង្ខំ​ឲ្យ​យន្តហោះ​បាន​ហោះ​ឡើងវិញ ក្រោយពេល​ចុះចត​លើក​ទី​១ បន្ទាប់មក​ក៏​ហោះ​ក្រវែល រួច​ចុះ​ដល់​ដី​លើក​ទី​២ ប៉ុន្តែ​វា​បាន​បោះពួយ​ហួស​ផ្លូវ​ហោះហើរ បុក​ធ្លាយ​របង នឹង​រអិល​ចុះ​មាត់ទន្លេ ខាងក្រៅ​ព្រលាន ។ ម៉ាស៊ីន​នៅ​ស្លាប​ខាងឆ្វេង​ក៏​ឆាបឆេះ ។​

​ក្រុម​សង្គ្រោះ​បាន​ធ្វើ​ប្រតិបត្តិការ និង​មាន​ភ្នាក់ងារ​ម្នាក់​ស្លាប់ ព្រោះ​គាំងបេះដូង​ពេល​ប្រឹង​ជម្លៀស​អ្នកដំណើរ ។​

​អាកាសចរ​រុស្ស៊ី​បាន​បើក​ការស្រាវជ្រាវ “​ព្រហ្មទណ្ឌ​” ព្រោះ​សង្ស័យ​ថា​ជា “​ការផ្តល់​សេវា​មិន​ធានា​សុវត្ថិភាព បង្ក​គ្រោះថ្នាក់​ឲ្យ​អ្នកដំណើរ​” ៕ ចន្ទ្រា​

​ប្រិយមិត្ត​ទស្សនា​ឃ្លីប​

spot_img
×