Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើអ្នកណាភ្លើ?! ម្ចាស់ឡាន Alphard បើកខុសគន្លងហើយ ចុះមកស្តីថាគេបើកភ្លើ និងសូម្បីថតឲ្យល្បីទៀត

នេះជារឿងថ្មី បង្កឲ្យមានការរិះគន់ ជជែកវែកញែករក «ខុស និងត្រូវ» ផ្អើលបណ្តាញសង្គមទៀតហើយ ទាក់ទងនឹងករណីបុរសម្ចាស់រថយន្ត Alphard (ពាក់ស្លាកលេខ ភ្នំពេញ 2CB 7391) ដែលបើកវ៉ាជែងមិនស្គាល់ស្ថានភាពផ្លូវកំពុងកកស្ទះ ដោយបើកបំពានលើគន្លងផ្លូវអទិភាពគេ ព្រោះមិនចង់រង់ចាំស្ទះ ទាំងចម្ងាយមិនចេះជិតហើយ ថែមទាំងចុះមកស្តីថាឲ្យគេបើកឡានភ្លើទៀត! (មិនដឹងថាអ្នកណាភ្លើនោះទេ?) ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kim Henglong បានបញ្ចេញវីដេអូ និងបានភ្ជាប់សាររៀបរាប់ទាំងហួសចិត្តបែបនេះថា «ម្ចាស់ឡាន Alphard ក្នុងវីដេអូនេះ វាថាខ្ញុំបើកឡានភ្លើ បងប្អូនជួយមើលតើអ្នកណាភ្លើ? ចុះពីលើឡានគោះដំបូលឡានខ្ញុំហើយ សួរខ្ញុំថាកើតអី? មិចបានអត់មើលភ្លើងស៊ីញូវាបត់ ខ្ញុំលឺហើយហួសចិត្ត ហើយថតឡានខ្ញុំជាវីដេអូហើយថា Post ឡានខ្ញុំអោយល្បីម្តង»។

តាមរយៈវីដេអូបានបង្ហាញរថយន្ត Alphard បើកខុសគន្លង និងដោយបានវ៉ៃភ្លើងពីចម្ងាយ ដោយអមជាមួយភ្លើងស៊ីញ៉ូបត់ឆ្វេងផងដែរ ប៉ុន្តែ ខណៈមកដល់ចំណុចផ្លូវបត់ឆ្វេង រថយន្តទាំងពីរក៏បានមកដល់ប្រទល់មុខគ្នាតែម្តង។ តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺនៅពេលនោះ រថយន្ត Alphard ដែលខ្លួនឯងជាអ្នកខុសហើយ ពុំសុខចិត្តថយក្រោយបន្តិច ដើម្បីព្យាយាមឆ្លងផ្លូវបត់ទៅខាងឆ្វេងនោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ បែរជាចុះពីរថយន្តបញ្ចេញទង្វើខ្លាំងចង់ចាញ់ឈ្នះ ដោយដើរទៅគោះរថយន្តគេដែលបើកត្រឹមត្រូវ ហើយជេរស្តីឲ្យគេបើកឡានភ្លើ រួចយកទូរស័ព្ទថតទៀត។

តែទន្ទឹមនឹងនេះ ក៏ឃើញមតិខ្លះបានរិះគន់ទៅកាន់ ម្ចាស់ឡានបើកក្នុងទិសត្រឹមត្រូវថា៖ ឡានខាងមុខគេបានវ៉ៃភ្លើងសុំផ្លូវគាត់មែន ប៉ុន្តែបងម្ចាស់កាមេរ៉ាឡានគាត់រាងមានចិត្តចង្អៀតចង្អុលបន្តិច និយាយរួមទៅមនុស្សគាត់មឹងម៉ាត់ម៉ត់ចត់ បើគាត់បើកចិត្តឱ្យទូលាយបន្តិច គឺអត់មានបញ្ហាទេ និងសូម្បីអ្នកខ្លះទៀតស្តីឲ្យបន្ថែមថា ភ្លើមែនតើគេស៊ីញ៉ូសុំតាំងពីណីម៉ោហើយ ភ្លើហើយនៅមិនដឹងខ្យល់អីទៀត។

ទោះជាយ៉ាងណា ក្រោយពីបានឃើញមតិរិះគន់ខាងលើ បានលើកឡើងបែបនេះ ក៏មានមិតឆ្លើយតបទៅវិញ ដោយគណនីហ្វេសប៊ុកឈ្មោះ Vyvy KH បានយកច្បាប់ចរាចរណ៍ផ្លូវគោកមកពន្យល់ឲ្យដឹងថា «មតិយោបល់នេះមិនត្រឹមត្រូវទេ​ ការបត់ឆ្វេង​ មិនអាចបត់ចំនិតត្រសក់ទេ​ ត្រូវបត់មុំ90ដឺក្រេ។ ការបត់បែបនេះបង្កភាពគ្មានសណ្តាប់ធ្នាប់​ និងការកកស្ទះចរាចរណ៍​ មិនមែនគ្រាន់តែបាញ់ភ្លើសុំផ្លូវហើយ​ គេត្រូវតែចៀសអោយទេ​ ហើយមិនមែនគ្រាន់តែបាញ់ភ្លើងហើយ​ យល់ថាខ្លួនឯងត្រូវទេ។ បើម្នាក់គិតតែបាញ់ភ្លើង​ តើថ្ងៃណាចរាចរណ៍ស្រុកខ្មែរ​ មានសណ្តាប់ធ្នាប់ហ្នឹងគេ? សូមគិតឡើងវិញ»។

រីឯគណនីឈ្មោះ វង្ស ស៊ីធឿន ក៏បានកាត់យករូបស្លាកសញ្ញាហាមបត់ចំណិតត្រសក់ នៃច្បាប់ចរាចរណ៍ផ្លូវគោក និងប្រាប់ឲ្យដឹងថា «កុំថាឱ្យម្ចាស់ឡានដែលគាត់បើកបរត្រឹមត្រូវ ហើយក៏កុំលើកទឹកចិត្តអ្នកបើកបរបំពាន គួរតែសរសើរ និងលើកទឹកចិត្តគាត់ទៅវិញទេ គាត់កំពុងតែបង្រៀនមនុស្សបើកបរល្ងង់បែបហ្នឹង»៕

×