Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ គោលដៅ​វាយលុក​នុយក្លេអ៊ែ ១៥ របស់​កូរ៉េ​ខាងជើង​

​ក្នុង​បញ្ជី​ទីតាំង​ត្រូវ​វាយលុក​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង រួមមាន​ទាំង​សេត​វិមាន មន្ទីរ​បញ្ច​កោណ និង​បណ្តា​ទីក្រុង​ធំៗ​ផងដែរ​។​​របាយការណ៍​ត្រូវបាន​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃ​ទី ២២/១១ របស់​គណៈកម្មាធិការ​ការបរទេស​ទ្វីបអឺរ៉ុប (ECFR) បាន​បង្ហើប​ប្រាប់​ពី​ទីតាំង ១៥ ដែល​ជា​គោលដៅ​វាយប្រហារ ដោយ​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េខាងជើង រួមមាន​ទាំង​ទីក្រុង​ធំៗ ជាអាទិ៍​៖ Manhattan, Guam នៅ​អាមេរិក ព្រមទាំង Kyoto, Tokyo នៅ​ជប៉ុន​។ រាយការណ៍​របស់ ECFR សរសេរថា “​ផ្តើម​ពី​ប្រភព​ព័ត៌មាន​នៅ​កូរ៉េ​ខាងជើង​បញ្ជីរាយឈ្មោះ​គោលដៅ​វាយប្រហារ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ត្រូវបាន​ទម្លាយ​ចេញ​”​។ “​ក្រុង​ព្យុងយ៉ាង បាន​គំរាមកំហែង​ច្រើនលើក ច្រើន​សា​មក​ហើយ​ចំពោះ​បណ្តា​គោលដៅ​របស់​អាមេរិក នៅ​ទ្វីបអាស៊ី​-​ប៉ាស៊ីហ្វិក និង​បណ្តា​ទីក្រុង​នៅ​ដែន​អាកាស​”​។​

​គោលដៅ​វាយលុក​ដោយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង សំដៅ​អា​មេ​រិ និង​កូរ៉េខាងត្បូង​។​

ក្រៅពី​នោះ​របាយការណ៍​នៅ​បាន​ទម្លាយ​ចេញ​បណ្តា​ទីក្រុង​របស់​ជប៉ុន និង​កូរ៉េខាងត្បូង ក៏​ជា​គោលដៅ​នៃ​ការវាយប្រហារ​នុយក្លេអ៊ែរ​ផងដែរ​។​

​កូរ៉េ​ខាងជើង​ក៏​ធ្លាប់​ទម្លាយ​ចេញ​ផែនទី​គោលដៅ​វាយប្រហារ​របស់​ខ្លួន នៅ​ខែ ៣/២០១៣ តាមរយៈ​រូបភាព​មួយ​។ ក្នុង​រូបភាព​នោះ​គេ​ឃើញ​មេដឹកនាំ Kim Jong-Un និង​ផែនទី​កំណត់​គោលដៅ​វាយប្រហារ​ជាច្រើន​រួមមាន​ទីក្រុង​មួយចំនួន និង​មូលដ្ឋាន​យោធា​នៅ​អាមេរិក​។​

សេត​វិមាន​ក៏​ជា​គោលដៅ​មួយ​ដែរ​

​គោលដៅ​នៃ​ការធ្វើ​របាយការណ៍​របស់ ECFR គឺ​ការ “​ព្យាករណ៍​ប្រតិកម្ម​របស់​ក្រុង​ព្យុងយ៉ាង លើ​គ្រោងការណ៍​ផ្សេងៗ​ពីគ្នា​” បំណង​ជួយ​ឲ្យ​យល់​ច្បាស់ជាង​មុន​ពី​ការ​ដែល​កូរ៉េខាងជើង នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បែបណា​នោះ​។​

​របាយការណ៍​នេះ ចាត់ទុកថា ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺជា​ការវាយលុក​សង្គ្រប់​១ ហើយ​ក៏​មានន័យថា មេដឹកនាំ Kim Jong-Un អាច​ចាប់ផ្តើម​សង្គ្រាម​នុយក្លេអ៊ែរ តែ​ក្នុង​ខណៈពេល​ដែល​ក្រុង​ព្យុងយ៉ាង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ប៉ុណ្ណោះ​។​

​ម្យ៉ាងទៀត​របាយការណ៍​នេះ ត្រូវបាន​កូរ៉េខាងជើង​ដាក់ចេញ​សំដៅ​ប្រឆាំង​នឹង​ការ​ដែល​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ចាត់បញ្ចូល​កូរ៉េខាងជើង​សារជាថ្មី​ឲ្យនៅ​ក្នុង​បញ្ជី​គ្រាំទ្រ​ភេរវកម្ម​។ កូរ៉េខាងជើង បាន​ហៅ​ទង្វើ​នេះ​ថា ជា​សកម្មភាព​ញុះញង់ និង​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ​៕ ចន្ទ្រា​

 

×