Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បន្ត​ចុះ​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​និង​កម្លាំង​ប្រជា​ការពារ​ភូមិ​នៅ​ឃុំ​គោក​ព្រីង ​ស្រុក​ស្វាយជ្រំ​ ក្រោយ​ឈ្នះឆ្នោត​

​ស្វាយរៀង​៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨​បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ចុះ​ថ្លែងអំណរគុណ​ដល់​កងក​ង​កម្លាំង​សមត្ថកិច្ច​និង​ប្រជា​ការពារ​ភូមិ​ព្រមទាំង​សមាជិក​សមាជិការ​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។​

​ថ្លែង​ក្នុងឱកាស​នោះ​លោកជំទាវ​ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​អង្គពិធី ហើយ​ក៏បាន​កោតសរសើ​រ និង​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​និង​កងកម្លាំង​ប្រជា​ការពារ​ទាំងអស់​ដែល​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ បាន​យ៉ាង​ល្អ​ក្នុងពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក៏​ដូច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អ​នៅ​មូលដ្ឋាន ក៏ដូចជា​កិច្ចដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ ដែល​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ដ៏​ច្រើន​លើសលប់​ក្នុង អា​ណ្តិ​ទី​៦​នេះ​រហូត​១២៥​អាសនៈ​។​

​លោកជំទាវ​បាន​បញ្ជាក់ថា ជ័យជំនះ​ទាំងនេះ​កើតចេញ​អំពី ទី​១. ការចូលរួមរ​បស់បង​ប្អូន​ទាំងអស់គ្នា​ ។ ​ទី​២. គណបក្ស ប្រជាជន​កម្ពុ​ជាមាន​គោលនយោបាយ​ច្បាស់លាស់ ១១​ចំណុច ដែល​បាន​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ តាមរយៈ អភិក្រម មនុស្ស ផ្លូវ ទឹក ភ្លើង​ ។ ទី​៣. អំពើ​ល្អ និង​ប្រជាប្រិយភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន ទាំង​ក្នុង​ឆាក​ជាតិ និង​ឆាក​អន្តរជាតិ ។

​លោកជំទាវ​បាន​បន្តទៀតថា អាណា​ត្តិ​ទី​៦​នេះ យើង​ត្រូវ​រួមគ្នា​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត​ព្រមទាំង ទាក់ទាញ​អ្នកវិនិយោគ បង្កើតជា​រោងចក្រ សហគ្រាស​ជាច្រើន​ទៀត​ឲ្យ​មករក​សុ​ី​នៅ​ខេត្ត​ខេត្តស្វាយរៀង ដើម្បីអោយ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​កាត់បន្ថយ ភាពក្រីក្រ បង្កើន​ជីវភាព បាន​មួយកំរិត​បន្ថែមទៀត​។​

​លោកជំទាវ​ក៏បាន​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក៏ដូចជា​កម្លាំង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​និង​ប្រជា​ការពារ​ទាំងអស់​ត្រូវ​រួមគ្នា​ធ្វើអំពើ​ល្អ និង​ត្រូវ​បម្រើសេវា​សាធារណៈ​ឲ្យ​បានល្អ និង​ត្រូវ យកចិត្តទុកដាក់​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​នយោបាយ រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ឲ្យ​កាន់តែ​ប្រសើរឡើង ហើយក៏​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​បងតូច បងធំ និង​ទប់ស្កាត់​នូវ​ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន ដើម្បី​សេចក្តីសុខ​នៅក្នុង​មូលដ្ឋាន​ក្នុងនោះ​ត្រូវអនុវត្ត គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឱ្យ​ទទួលបាន​ជោគជ័យ​។​សូមបញ្ជាក់ថា​នៅក្នុង​ពិធី​នេះ​ក៏មាន​ចាប់ឆ្នោត​យក​រង្វាន់​ជូន​ដល់​សមាជិក​សមាជិកា​និង​កម្លាំង​ប្រជា​ការពារ​ភូមិ​ផងដែរ​ ៕ ​វ៉ៃ​កូ​

×